ព្រះត្រៃបិដក ភាគ ២៨

 ​[​៣០៦​]​ ​កាល​បុគ្គល​នោះ​ ​ចម្រើន​អដ្ឋង្គិក​មគ្គ​ ​ដ៏​ប្រសើរ​យ៉ាងនេះ​ហើយ​ ​សតិ​ប្ប​ដ្ឋាន៤ក្តី​ ​តែង​ដល់​នូវ​ការ​បរិបូណ៌​ ​ដោយ​ភាវនា​ ​សម្ម​ប្ប​ធាន៤ក្តី​ ​ក៏​ដល់​នូវ​ការ​បរិបូណ៌​ដោយ​ភាវនា​ ​ឥទ្ធិបាទ៤ក្តី​ ​ក៏​ដល់​នូវ​ការ​បរិបូណ៌​ដោយ​ភាវនា​ ​ឥន្ទ្រិយ៥ក្តី​ ​ក៏​ដល់​នូវ​ការ​បរិបូណ៌​ដោយ​ភាវនា​ ​ពលៈ៥ក្តី​ ​ក៏​ដល់​នូវ​ការ​បរិបូណ៌​ដោយ​ភាវនា​ ​ពោជ្ឈង្គ៧ក្តី​ ​ក៏​ដល់​នូវ​ការ​បរិបូណ៌​ដោយ​ភាវនា​។​ ​បុគ្គល​នោះ​ ​តែង​មានធម៌​ពីរ​យ៉ាងនេះ​ ​គឺ​សមថៈ១​ ​វិបស្សនា១​ ​ប្រព្រឹត្ត​ទាក់ទង​គូ​នឹងគ្នា​។​ ​ធម៌​ទាំងឡាយ​ណា​ ​ដែល​គប្បី​កំណត់​ដឹង​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ ​បុគ្គល​នោះ​ ​ក៏​កំណត់​ដឹង​នូវ​ធម៌​ទាំងនោះ​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ ​ធម៌​ទាំងឡាយ​ណា​ ​ដែល​គប្បី​លះបង់​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ ​ក៏​លះបង់​នូវ​ធម៌​ទាំងនោះ​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ ​ធម៌​ទាំងឡាយ​ណា​ ​ដែល​គប្បី​ចម្រើន​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ ​ក៏​ចម្រើន​នូវ​ធម៌​ទាំងនោះ​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ ​ធម៌​ទាំងឡាយ​ណា​ ​ដែល​គប្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ ​ក៏​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​ធម៌​ទាំងនោះ​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ទាំងឡាយ​ ​ដែល​គប្បី​កំណត់​ដឹង​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ ​តើ​ដូចម្តេច​ ​គប្បី​ឆ្លើយ​ថា​ ​បាន​ដល់​ឧបាទានក្ខន្ធ​ ​ទាំង៥​ ​គឺ​ ​រូ​បូ​បា​ទា​នក្ខន្ធ១​ ​
ថយ | ទំព័រទី ៣៤៥ | បន្ទាប់
ID: 636848280647939991
ទៅកាន់ទំព័រ៖