ព្រះត្រៃបិដក ភាគ ២៨
វេទនូបាទានក្ខន្ធ១ សញ្ញូបាទានក្ខន្ធ១ សង្ខារូបាទានក្ខន្ធ១ វិញ្ញាណូបាទានក្ខន្ធ១ នេះឯង ជាធម៌ដែលគប្បីកំណត់ដឹង ដោយប្រាជ្ញាដ៏ឧត្តម។ ម្នាលភិក្ខុទាំងឡាយ ចុះធម៌ទាំងឡាយ ដែលគប្បីលះបង់ ដោយប្រាជ្ញាដ៏ឧត្តម តើដូចម្តេច អវិជ្ជា និងភវតណ្ហានេះឯង ជាធម៌ដែលគប្បីលះបង់ ដោយប្រាជ្ញាដ៏ឧត្តម។ ម្នាលភិក្ខុទាំងឡាយ ចុះធម៌ទាំងឡាយ ដែលគប្បីចម្រើន ដោយប្រាជ្ញាដ៏ឧត្តម តើដូចម្តេច សមថៈ និងវិបស្សនានេះឯង ជាធម៌ដែលគប្បីចម្រើន ដោយប្រាជ្ញាដ៏ឧត្តម។ ម្នាលភិក្ខុទាំងឡាយ ចុះធម៌ទាំងឡាយ ដែលគប្បីធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ឧត្តម តើដូចម្តេច វិជ្ជា និងវិមុត្តិនេះឯង ជាធម៌ដែលគប្បីធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ឧត្តម។ លុះព្រះមានព្រះភាគ ទ្រង់ត្រាស់ព្រះសូត្រនេះចប់ហើយ ភិក្ខុទាំងនោះ ជាអ្នកមានសេចក្តីត្រេកអរ រីករាយ នឹងភាសិតរបស់ព្រះមានព្រះភាគ។
ចប់ សឡាយតនវិភង្គសូត្រ ទី៧។
ID: 636848280861172188
ទៅកាន់ទំព័រ៖