ព្រះត្រៃបិដក ភាគ ២៨
[៣០៨] លុះពួកព្រាហ្មណ៍ និងគហបតី អ្នកស្រុកនគរវិន្ទៈ អង្គុយក្នុងទីដ៏សមគួរហើយ ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់សួរដូច្នេះថា ម្នាលគហបតីទាំងឡាយ បើបរិព្វាជកជាអន្យតិរ្ថិយ (មានលទ្ធិផ្សេង) សួរអ្នកទាំងឡាយយ៉ាងនេះថា ម្នាលគហបតីទាំងឡាយ ពួកសមណព្រាហ្មណ៍បែបណា ដែលគេមិនគួរធ្វើសក្ការៈ មិនគួរគោរព មិនគួររាប់អាន មិនគួរបូជា ម្នាលគហបតីទាំងឡាយ អ្នកទាំងឡាយ កាលបើបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ សួរយ៉ាងនេះហើយ គប្បីដោះស្រាយយ៉ាងនេះថា ពួកសមណព្រាហ្មណ៍ណា មិនទាន់ប្រាសចាករាគៈ មិនទាន់ប្រាសចាកទោសៈ មិនទាន់ប្រាសចាកមោហៈ ក្នុងរូបដែលគប្បីដឹងបានដោយភ្នែក ជាអ្នកមានចិត្តមិនស្ងប់រម្ងាប់ ខាងក្នុងសន្តាន ប្រព្រឹត្តត្រូវខ្លះ ខុសខ្លះ ដោយកាយ វាចា ចិត្ត ពួកសមណព្រាហ្មណ៍បែបនេះឯង គេមិនគួរធ្វើសក្ការៈ មិនគួរគោរព មិនគួររាប់អាន មិនគួរបូជាឡើយ ដំណើរនោះ តើព្រោះហេតុអ្វី ព្រោះថា សូម្បីពួកយើង ក៏មិនទាន់ប្រាសចាករាគៈ មិនទាន់ប្រាសចាកទោសៈ មិនទាន់ប្រាសចាកមោហៈ ក្នុងរូបដែលគប្បីដឹងបានដោយភ្នែក ជាអ្នកមានចិត្តមិនស្ងប់រម្ងាប់ ខាងក្នុងសន្តាន នៅប្រព្រឹត្តត្រូវខ្លះ ខុសខ្លះ
ID: 636848281529200397
ទៅកាន់ទំព័រ៖