ព្រះត្រៃបិដក ភាគ ២៨

 [​៣៥​]​ ​ម្នាល​អាវុសោ​ ​បុគ្គល​រសេមរសាម​ ​ក្នុង​ពួក​ធម៌​ជា​បច្ចុប្បន្ន​ ​តើ​ដូចម្តេច​។​ ​ម្នាល​អាវុសោ​ ​ចក្ខុ​និង​រូប​ទាំង២នេះ​ ​ជា​បច្ចុប្បន្ន​ ​វិញ្ញាណ​រមែង​ជាប់​ចំពាក់​ ​នឹង​ឆន្ទ​រាគ​ ​ក្នុង​ចក្ខុ​ ​និង​រូប​ជា​បច្ចុប្បន្ន​នោះ​ឯង​ ​បុគ្គល​ត្រេកអរ​ ​ចំពោះ​ចក្ខុ​ ​និង​រូប​នោះ​ ​ព្រោះ​វិញ្ញាណ​ជាប់​ចំពាក់​នឹង​ឆន្ទ​រាគ​ ​កាល​បុគ្គល​ត្រេកអរ​ ​ចំពោះ​ចក្ខុ​ ​និង​រូប​នោះ​ ​ឈ្មោះថា​ ​រសេមរសាម​ ​ក្នុង​ពួក​ធម៌​ជា​បច្ចុប្បន្ន​។​ ​ម្នាល​អាវុសោ​ ​ត្រចៀក​និង​សំឡេង​.​.​.​ ​ម្នាល​អាវុសោ​ ​ច្រមុះ​ ​និង​ក្លិន​.​.​.​ ​ម្នាល​អាវុសោ​ ​អណ្តាត​ ​និង​រស​.​.​.​ ​ម្នាល​អាវុសោ​ ​កាយ​ ​និង​ផោដ្ឋព្វៈ​.​.​.​ ​ម្នាល​អាវុសោ​ ​ចិត្ត​ ​និង​ធម្មារម្មណ៍​ទាំង២នេះ​ ​ជា​បច្ចុប្បន្ន​ ​វិញ្ញាណ​រមែង​ជាប់​ចំពាក់​ ​នឹង​ឆន្ទ​រាគ​ ​ក្នុងចិត្ត​ ​និង​ធម្មារម្មណ៍​ ​ជា​បច្ចុប្បន្ន​នោះ​ឯង​ ​បុគ្គល​រមែង​ត្រេកអរ​ ​ចំពោះ​ចិត្ត​ ​និង​ធម្មារម្មណ៍​នោះ​ ​ព្រោះ​វិញ្ញាណ​ជាប់​ចំពាក់​នឹង​ឆន្ទ​រាគ​ ​កាល​បុគ្គល​ត្រេកអរ​ ​ចំពោះ​ចិត្ត​ ​និង​ធម្មារម្មណ៍​នោះ​ជា​បច្ចុប្បន្ន​នោះ​ ​ឈ្មោះថា​ ​រសេមរសាម​ ​ក្នុង​ពួក​ធម៌​ជា​បច្ចុប្បន្ន​។​ ​ម្នាល​អាវុសោ​ ​បុគ្គល​រសេមរសាម​ ​ក្នុង​ពួក​ធម៌​ជា​បច្ចុប្បន្ន​ ​យ៉ាងនេះ​ឯង​។
ថយ | ទំព័រទី ៣៥ | បន្ទាប់
ID: 636848123067096883
ទៅកាន់ទំព័រ៖