ព្រះត្រៃបិដក ភាគ ២៨

​ដោយ​កាយ​ ​វាចា​ ​ចិត្ត​ដែរ​ ​នេះឯង​ជា​សេចក្តី​ប្រព្រឹត្តិ​ត្រឹមត្រូវ​ ​របស់​យើង​ទាំងនោះ​ ​ដែល​មិនឃើញ​នូវ​ធម៌​ខ្ពង់ខ្ពស់​ ​ព្រោះហេតុនោះ​ ​ពួក​សមណព្រាហ្មណ៍​ ​ដ៏​ចម្រើន​ទាំងនោះ​ ​គេ​មិន​គួរ​ធ្វើសក្ការៈ​ ​មិន​គួរ​គោរព​ ​មិន​គួរ​រាប់អាន​ ​មិន​គួរ​បូជា​ឡើយ​។​ ​ពួក​សមណព្រាហ្មណ៍​ណា​ ​មិនទាន់​ប្រាសចាក​រាគៈ​ ​មិនទាន់​ប្រាសចាក​ទោសៈ​ ​មិនទាន់​ប្រាសចាក​មោហៈ​ ​ក្នុង​សំឡេង​ ​ដែល​គប្បី​ដឹង​បាន​ដោយ​ត្រចៀក​.​.​.​ ​ក្នុង​ក្លិន​ដែល​គប្បី​ដឹង​បាន​ដោយ​ច្រមុះ​.​.​.​ ​ក្នុង​ឱជារស​ ​ដែល​គប្បី​ដឹង​បាន​ដោយ​អណ្តាត​.​.​.​ ​ក្នុង​ផោដ្ឋព្វៈ​ ​ដែល​គប្បី​ដឹង​បាន​ដោយ​កាយ​.​.​.​ ​មិនទាន់​ប្រាសចាក​រាគៈ​ ​មិនទាន់​ប្រាសចាក​ទោសៈ​ ​មិនទាន់​ប្រាសចាក​មោហៈ​ ​ក្នុង​ធម្មារម្មណ៍​ ​ដែល​គប្បី​ដឹង​បាន​ដោយចិត្ត​ ​ជា​អ្នកមាន​ចិត្ត​មិន​ស្ងប់​រម្ងាប់​ ​ខាងក្នុង​សន្តាន​ ​ប្រព្រឹត្ត​ត្រូវ​ខ្លះ​ ​ខុស​ខ្លះ​ ​ដោយ​កាយ​ ​វាចា​ ​ចិត្ត​ ​ពួក​សមណព្រាហ្មណ៍​បែបនេះ​ឯង​ ​គេ​មិន​គួរ​ធ្វើសក្ការៈ​ ​មិន​គួរ​គោរព​ ​មិន​គួរ​រាប់អាន​ ​មិន​គួរ​បូជា​ឡើយ​ ​ដំណើរ​នោះ​ ​តើ​ព្រោះ​ហេតុអ្វី​ ​ព្រោះថា​ ​សូម្បី​ពួក​យើង​ ​ក៏​មិនទាន់​ប្រាសចាក​រាគៈ​ ​មិនទាន់​ប្រាសចាក​ទោសៈ​ ​មិនទាន់​ប្រាសចាក​មោហៈ​ ​ក្នុង​ធម្មារម្មណ៍​ ​ដែល​គប្បី​ដឹង​បាន​ដោយចិត្ត​ ​ជា​អ្នកមាន​ចិត្ត​មិន​ស្ងប់​រម្ងាប់​ ​ខាងក្នុង​សន្តាន​ ​នៅ​ប្រព្រឹត្ត​ត្រូវ​ខ្លះ​ ​ខុស​ខ្លះ​ ​
ថយ | ទំព័រទី ៣៥០ | បន្ទាប់
ID: 636848281719371274
ទៅកាន់ទំព័រ៖