ព្រះត្រៃបិដក ភាគ ២៨
ដោយកាយ វាចា ចិត្តដែរ នេះឯងជាសេចក្តីប្រព្រឹត្តិត្រឹមត្រូវ របស់យើងទាំងនោះ ដែលមិនឃើញនូវធម៌ខ្ពង់ខ្ពស់ ព្រោះហេតុនោះ សមណព្រាហ្មណ៍ដ៏ចម្រើនទាំងនោះ គេមិនគួរធ្វើសក្ការៈ មិនគួរគោរព មិនគួររាប់អាន មិនគួរបូជាឡើយ។ ម្នាលគហបតីទាំងឡាយ អ្នកទាំងឡាយ កាលបើបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ សួរយ៉ាងនេះ គប្បីដោះស្រាយយ៉ាងនេះឯង។
[៣០៩] ម្នាលគហបតីទាំងឡាយ មួយទៀត បើបរិព្វាជកជាអន្យតិរ្ថិយ សួរអ្នកទាំងឡាយ យ៉ាងនេះថា ម្នាលគហបតីទាំងឡាយ ចុះពួកសមណព្រាហ្មណ៍បែបណា ដែលគេគួរធ្វើសក្ការៈ គួរគោរព គួររាប់អាន គួរបូជា ម្នាលគហបតីទាំងឡាយ អ្នកទាំងឡាយ កាលបើបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ សួរយ៉ាងនេះ គប្បីដោះស្រាយ យ៉ាងនេះថា ពួកសមណព្រាហ្មណ៍ណា ប្រាសចាករាគៈ ប្រាសចាកទោសៈ ប្រាសចាកមោហៈ ក្នុងរូបដែលគប្បីដឹងបានដោយភ្នែក ជាអ្នកមានចិត្តស្ងប់រម្ងាប់ ខាងក្នុងសន្តាន ប្រព្រឹត្តត្រឹមត្រូវ ដោយកាយវាចាចិត្ត ពួកសមណព្រាហ្មណ៍បែបនេះឯង ទើបគេគួរធ្វើសក្ការៈ គួរគោរព
ID: 636848282122664341
ទៅកាន់ទំព័រ៖