ព្រះត្រៃបិដក ភាគ ២៨

​គួរ​រាប់អាន​ ​គួរ​បូជា​ ​ដំណើរ​នោះ​ ​តើ​ព្រោះ​ហេតុអ្វី​ ​ព្រោះថា​ ​សូម្បី​ពួក​យើង​ ​មិនទាន់​ប្រាសចាក​រាគៈ​ ​មិនទាន់​ប្រាសចាក​ទោសៈ​ ​មិនទាន់​ប្រាសចាក​មោហៈ​ ​ក្នុង​រូប​ដែល​គប្បី​ដឹង​បាន​ដោយ​ភ្នែក​ ​មានចិត្ត​មិនទាន់​ស្ងប់​រម្ងាប់​ ​ខាងក្នុង​សន្តាន​ទេ​ ​នៅ​ប្រព្រឹត្ត​ត្រូវ​ខ្លះ​ ​ខុស​ខ្លះ​ ​ដោយ​កាយវាចា​ចិត្ត​ ​នេះឯង​ជា​សេចក្តី​ប្រព្រឹត្តិ​ត្រឹមត្រូវ​ ​របស់​យើង​ទាំងនោះ​ ​ដែល​ឃើញ​នូវ​ធម៌​ខ្ពង់ខ្ពស់​ ​ព្រោះហេតុនោះ​ ​ពួក​សមណព្រាហ្មណ៍​ ​ដ៏​ចម្រើន​ទាំងនោះ​ ​ទើប​គេ​គួរ​ធ្វើសក្ការៈ​ ​គួរ​គោរព​ ​គួរ​រាប់អាន​ ​គួរ​បូជា​។​ ​ពួក​សមណព្រាហ្មណ៍​ណា​ ​ប្រាសចាក​រាគៈ​ ​ប្រាសចាក​ទោសៈ​ ​ប្រាសចាក​មោហៈ​ ​ក្នុង​សំឡេង​ដែល​គប្បី​ដឹង​បាន​ដោយ​ត្រចៀក​.​.​.​ ​ក្នុង​ក្លិន​ដែល​គប្បី​ដឹង​បាន​ដោយ​ច្រមុះ​.​.​.​ ​ក្នុង​ឱជារស​ ​ដែល​គប្បី​ដឹង​បាន​ដោយ​អណ្តាត​.​.​.​ ​ក្នុង​ផោដ្ឋព្វៈ​ ​ដែល​គប្បី​ដឹង​បាន​ដោយ​កាយ​.​.​.​ ​ប្រាសចាក​រាគៈ​ ​ប្រាសចាក​ទោសៈ​ ​ប្រាសចាក​មោហៈ​ ​ក្នុង​ធម្មារម្មណ៍​ ​ដែល​គប្បី​ដឹង​បាន​ដោយចិត្ត​ ​ជា​អ្នកមាន​ចិត្តស្ងប់​រម្ងាប់​ ​ខាងក្នុង​សន្តាន​ ​ប្រព្រឹត្ត​ត្រឹមត្រូវ​ ​ដោយ​កាយវាចា​ចិត្ត​ ​ពួក​សមណព្រាហ្មណ៍​បែបនេះ​ ​ទើប​គេ​គួរ​ធ្វើសក្ការៈ​ ​គួរ​គោរព​ ​គួរ​រាប់អាន​ ​គួរ​បូជា
ថយ | ទំព័រទី ៣៥២ | បន្ទាប់
ID: 636848282350727385
ទៅកាន់ទំព័រ៖