ព្រះត្រៃបិដក ភាគ ២៨
ឬកំពុងប្រតិបត្តិ ដើម្បីបន្ទោបង់នូវមោហៈដោយពិត ម្នាលគហបតីទាំងឡាយ អ្នកទាំងឡាយ កាលបើបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ សួរយ៉ាងនេះ គប្បីដោះស្រាយយ៉ាងនេះថា ពិតដូច្នោះមែន ព្រោះលោកមានអាយុទាំងនោះ តែងគប់រកសេនាសនៈដ៏ស្ងាត់ គឺព្រៃតូច និងព្រៃធំ ដ្បិតរូប គប្បីដឹងបានដោយភ្នែក ដែលគេឃើញញយៗហើយ គួរត្រេកអរបាន មិនមានក្នុងព្រៃនោះឡើយ សំឡេង គប្បីដឹងបានដោយត្រចៀក ដែលគេឮញយៗហើយ គួរត្រេកអរបាន មិនមានក្នុងព្រៃនោះឡើយ ក្លិន គប្បីដឹងបានដោយច្រមុះ ដែលគេហិតញយៗហើយ គួរត្រេកអរបាន មិនមានក្នុងព្រៃនោះឡើយ រស គប្បីដឹងបានដោយអណ្តាត ដែលគេទទួលរសញយៗហើយ គួរត្រេកអរបាន មិនមានក្នុងព្រៃនោះឡើយ ផោដ្ឋព្វៈ គប្បីដឹងបានដោយកាយ ដែលគេប៉ះពាល់ញយៗហើយ គួរត្រេកអរបាន មិនមានក្នុងព្រៃនោះឡើយ ម្នាលអាវុសោទំាងឡាយ យើងទាំងឡាយ មានហេតុនេះឯង មានប្រាជ្ញាយោបល់នេះឯងហើយ ដែលនាំឲ្យពួកយើងនិយាយយ៉ាងនេះ ចំពោះអ្នកមានអាយុទាំងឡាយថា លោកមានអាយុទាំងនោះ ប្រាសចាករាគៈ ឬកំពុងប្រតិបត្តិ ដើម្បីបន្ទោបង់រាគៈ ប្រាសចាកទោសៈ ឬកំពុងប្រតិបត្តិ ដើម្បីបន្ទោបង់ទោសៈ ប្រាសចាកមោហៈ
ID: 636848282788542427
ទៅកាន់ទំព័រ៖