ព្រះត្រៃបិដក ភាគ ២៨
ឆន្ទៈ ឬរាគៈ ទោសៈ ឬមោហៈ ឬក៏បដិឃៈនៃចិត្ត ក្នុងរូបដែលគប្បីដឹងបានដោយភ្នែកដែរ ម្នាលសារីបុត្ត ភិក្ខុនោះ គប្បីព្យាយាម ដើម្បីលះបង់ នូវអកុសលធម៌ ដ៏លាមកទាំងនោះចេញ។ ម្នាលសារីបុត្ត តែបើភិក្ខុពិចារណាដឹង យ៉ាងនេះវិញថា អាត្មាអញ បានចូលទៅកាន់ស្រុក ដើម្បីបិណ្ឌបាតតាមផ្លូវណាក្តី បានត្រាច់ទៅ ដើម្បីបិណ្ឌបាត ក្នុងប្រទេសណាក្តី បានត្រឡប់អំពីបិណ្ឌបាត ចេញអំពីស្រុកតាមផ្លូវណាក្តី ក្នុងផ្លូវទាំងនោះ អាត្មាអញ មិនមានឆន្ទៈ ឬរាគៈ ទោសៈ ឬមោហៈ ឬក៏បដិឃៈនៃចិត្ត ក្នុងរូបដែលគប្បីដឹងបានដោយភ្នែកទេ ម្នាលសារីបុត្ត ភិក្ខុនោះ ត្រូវសិក្សាក្នុងកុសលធម៌ទាំងថ្ងៃទាំងយប់ នៅដោយបីតិ និងបាមោជ្ជៈនោះឯង។
[៣១៤] ម្នាលសារីបុត្ត មួយទៀត ភិក្ខុគប្បីពិចារណាដូច្នេះថា អាត្មាអញ បានចូលទៅកាន់ស្រុកដើម្បីបិណ្ឌបាត តាមផ្លូវណាក្តី បានត្រាច់ទៅ ដើម្បីបិណ្ឌបាត ក្នុងប្រទេសណាក្តី បានត្រឡប់អំពីបិណ្ឌបាត ចេញអំពីស្រុកតាមផ្លូវណាក្តី តើផ្លូវទាំងនោះ អាត្មាអញ មាន
ID: 636848283929427682
ទៅកាន់ទំព័រ៖