ព្រះត្រៃបិដក ភាគ ២៨

​ឆន្ទៈ​ ​ឬ​រាគៈ​ ​ទោសៈ​ ​ឬ​មោហៈ​ ​ឬក៏​បដិឃៈ​នៃ​ចិត្ត​ ​ក្នុង​សំឡេង​ ​ដែល​គប្បី​ដឹង​បាន​ដោយ​ត្រចៀក​.​.​.​ ​ក្នុង​ក្លិន​ ​ដែល​គប្បី​ដឹង​បាន​ដោយ​ច្រមុះ​.​.​.​ ​ក្នុង​ឱជារស​ ​ដែល​គប្បី​ដឹង​បាន​ដោយ​អណ្តាត​.​.​.​ ​ក្នុង​ផោដ្ឋព្វៈ​ ​ដែល​គប្បី​ដឹង​បាន​ដោយ​កាយ​.​.​.​ ​ក្នុង​ធម្មារម្មណ៍​ ​ដែល​គប្បី​ដឹង​បាន​ដោយចិត្ត​ដែរ​ឬទេ​។​ ​ម្នាល​សារីបុត្ត​ ​បើ​ភិក្ខុ​ពិចារណា​ដឹង​ ​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​បាន​ចូល​ទៅកាន់​ស្រុក​ ​ដើម្បី​បិណ្ឌបាត​ ​តាមផ្លូវ​ណា​ក្តី​ ​បាន​ត្រាច់​ទៅ​ ​ដើម្បី​បិណ្ឌបាត​ ​ក្នុង​ប្រទេស​ណា​ក្តី​ ​បាន​ត្រឡប់​អំពី​បិណ្ឌបាត​ ​ចេញ​អំពី​ស្រុក​តាមផ្លូវ​ណា​ក្តី​ ​ក្នុង​ផ្លូវ​ទាំងនោះ​ ​អាត្មាអញ​ ​មាន​ឆន្ទៈ​ ​ឬ​រាគៈ​ ​ទោសៈ​ ​ឬ​មោហៈ​ ​ឬក៏​បដិឃៈ​នៃ​ចិត្ត​ ​ក្នុង​ធម្មារម្មណ៍​ ​ដែល​គប្បី​ដឹង​បាន​ដោយចិត្ត​ដែរ​ ​ម្នាល​សារីបុត្ត​ ​ភិក្ខុ​នោះ​ ​គប្បី​ព្យាយាម​ ​ដើម្បី​លះបង់​អកុសលធម៌​ ​ដ៏​លាមក​ទាំងនោះ​ចេញ​។​ ​ម្នាល​សារីបុត្ត​ ​តែបើ​ភិក្ខុ​ពិចារណា​ដឹង​ ​យ៉ាងនេះ​វិញ​ថា​ ​អាត្មាអញ​ ​បាន​ចូល​ទៅកាន់​ស្រុក​ដើម្បី​បិណ្ឌបាត​ ​តាមផ្លូវ​ណា​ក្តី​ ​បាន​ត្រាច់​ទៅ​ ​ដើម្បី​បិណ្ឌបាត​ ​ក្នុង​ប្រទេស​ណា​ក្តី​ ​
ថយ | ទំព័រទី ៣៥៩ | បន្ទាប់
ID: 636848284187072418
ទៅកាន់ទំព័រ៖