ព្រះត្រៃបិដក ភាគ ២៨

​បាន​ត្រឡប់​អំពី​បិណ្ឌបាត​ ​ចេញ​អំពី​ស្រុក​តាមផ្លូវ​ណា​ក្តី​ ​ក្នុង​ផ្លូវ​ទាំងនោះ​ ​អាត្មាអញ​ ​មិន​មាន​ឆន្ទៈ​ ​ឬ​រាគៈ​ ​ទោសៈ​ ​ឬ​មោហៈ​ ​ឬក៏​បដិឃៈ​នៃ​ចិត្ត​ ​ក្នុង​ធម្មារម្មណ៍​ ​ដែល​គប្បី​ដឹង​បាន​ដោយចិត្ត​ទេ​ ​ម្នាល​សារីបុត្ត​ ​ភិក្ខុ​នោះ​ ​ត្រូវ​សិក្សា​ក្នុង​កុសលធម៌​ ​ទាំង​ថ្ងៃ​ ​ទាំងយប់​ ​ហើយ​នៅ​ដោយ​បីតិ​ ​និង​បាមោជ្ជៈ​នោះ​ឯង​។​
 ​[​៣១៥​]​ ​ម្នាល​សារីបុត្ត​ ​មួយទៀត​ ​ភិក្ខុ​គប្បី​ពិចារណា​ ​ដូច្នេះ​ថា​ ​កាមគុណ៥ប្រការ​ ​អាត្មាអញ​ ​បាន​លះបង់​ហើយ​ឬ​។​ ​ម្នាល​សារីបុត្ត​ ​បើ​ភិក្ខុ​ពិចារណា​ដឹង​យ៉ាងនេះ​ថា​ ​កាមគុណ៥ប្រការ​ ​អាត្មាអញ​ ​មិនទាន់​បាន​លះបង់​ទេ​ ​ម្នាល​សារីបុត្ត​ ​ភិក្ខុ​នោះ​ ​គប្បី​ព្យាយាម​ ​ដើម្បី​លះបង់​នូវ​កាមគុណ​ ​ទាំង៥ប្រការ​ចេញ​។​ ​ម្នាល​សារីបុត្ត​ ​តែបើ​ភិក្ខុ​ពិចារណា​ដឹង​ ​យ៉ាងនេះ​វិញ​ថា​ ​កាមគុណ​ ​ទាំង៥ប្រការ​ ​អាត្មាអញ​ ​លះបង់​ហើយ​ ​ម្នាល​សារីបុត្ត​ ​ភិក្ខុ​នោះ​ ​ត្រូវ​សិក្សា​ក្នុង​កុសលធម៌​ទាំង​ថ្ងៃ​ ​ទាំងយប់​ ​នៅ​ដោយ​បីតិ​ ​និង​បាមោជ្ជៈ​នោះ​ឯង​។​
ថយ | ទំព័រទី ៣៦០ | បន្ទាប់
ID: 636848284500830364
ទៅកាន់ទំព័រ៖