ព្រះត្រៃបិដក ភាគ ២៨

​ម្នាល​សារីបុត្ត​ ​តែបើ​ភិក្ខុ​ពិចារណា​ ​ដឹង​យ៉ាងនេះ​វិញ​ថា​ ​ឧបាទានក្ខន្ធ​ ​ទាំង៥ប្រការ​ ​អាត្មាអញ​ ​បាន​កំណត់​ដឹង​ហើយ​ ​ម្នាល​សារីបុត្ត​ ​ភិក្ខុ​នោះ​ ​ត្រូវ​សិក្សា​ក្នុង​កុសលធម៌​ទាំង​ថ្ងៃ​ ​ទាំងយប់​ ​នៅ​ដោយ​បីតិ​ ​និង​បាមោជ្ជៈ​នោះ​ឯង​។​
 ​[​៣១៨​]​ ​ម្នាល​សារីបុត្ត​ ​មួយទៀត​ ​ភិក្ខុ​ ​គប្បី​ពិចារណា​ ​ដូច្នេះ​ថា​ ​សតិ​ប្ប​ដ្ឋាន​ទាំង៤ប្រការ​ ​អាត្មាអញ​ ​បាន​ចម្រើន​ហើយ​ឬ​។​ ​ម្នាល​សារីបុត្ត​ ​បើ​ភិក្ខុ​ពិចារណា​ ​ដឹង​យ៉ាងនេះ​ថា​ ​សតិ​ប្ប​ដ្ឋាន​ ​ទាំង៤ប្រការ​ ​អាត្មាអញ​ ​មិនទាន់​បាន​ចម្រើន​ទេ​ ​ម្នាល​សារីបុត្ត​ ​ភិក្ខុ​នោះ​ ​គប្បី​ព្យាយាម​ ​ដើម្បី​ចម្រើន​ ​នូវ​សតិ​ប្ប​ដ្ឋាន​ ​៤ប្រការ​។​ ​ម្នាល​សារីបុត្ត​ ​តែបើ​ភិក្ខុ​ពិចារណា​ ​ដឹង​ ​យ៉ាងនេះ​វិញ​ថា​ ​សតិ​ប្ប​ដ្ឋាន​ ​ទាំង៤ប្រការ​ ​អាត្មាអញ​ ​បាន​ចម្រើន​ហើយ​ ​ម្នាល​សារីបុត្ត​ ​ភិក្ខុ​នោះ​ ​ត្រូវ​សិក្សា​ក្នុង​កុសលធម៌​ ​ទាំង​ថ្ងៃ​ ​ទាំងយប់​ ​នៅ​ដោយ​បីតិ​ ​និង​បាមោជ្ជៈ​នោះ​ឯង​។
ថយ | ទំព័រទី ៣៦២ | បន្ទាប់
ID: 636848285241002700
ទៅកាន់ទំព័រ៖