ព្រះត្រៃបិដក ភាគ ២៨
[៣១៩] ម្នាលសារីបុត្ត មួយទៀត ភិក្ខុ គប្បីពិចារណា ដូច្នេះថា សម្មប្បធាន ទាំង៤ប្រការ អាត្មាអញ បានចម្រើនហើយឬ។ ម្នាលសារីបុត្ត បើភិក្ខុពិចារណា ដឹងយ៉ាងនេះថា សម្មប្បធាន ទាំង៤ប្រការ អាត្មាអញ មិនទាន់បានចម្រើនទេ ម្នាលសារីបុត្ត ភិក្ខុនោះ គប្បីព្យាយាម ដើម្បីចម្រើន នូវសម្មប្បធាន ទាំង៤ប្រការ។ ម្នាលសារីបុត្ត តែបើភិក្ខុពិចារណា ដឹង យ៉ាងនេះវិញថា សម្មប្បធាន ទាំង៤ប្រការ អាត្មាអញ បានចម្រើនហើយ ម្នាលសារីបុត្ត ភិក្ខុនោះ ត្រូវសិក្សាក្នុងកុសលធម៌ ទាំងថ្ងៃ ទាំងយប់ នៅដោយបីតិ និងបាមោជ្ជៈនោះឯង។
[៣២០] ម្នាលសារីបុត្ត មួយទៀត ភិក្ខុ គប្បីពិចារណា ដូច្នេះថា ឥទ្ធិបាទ ទាំង៤ប្រការ អាត្មាអញ បានចម្រើនហើយឬ។ ម្នាលសារីបុត្ត បើភិក្ខុពិចារណា ដឹងយ៉ាងនេះថា ឥទ្ធិបាទ ទាំង៤ប្រការ អាត្មាអញ មិនទាន់បានចម្រើនទេ ម្នាលសារីបុត្ត ភិក្ខុនោះ គប្បីព្យាយាម ដើម្បីចម្រើន នូវឥទ្ធិបាទ ទាំង៤ប្រការ។ ម្នាលសារីបុត្ត តែបើភិក្ខុពិចារណា ដឹងយ៉ាងនេះវិញថា ឥទ្ធិបាទ ទាំង៤ប្រការ អាត្មាអញ បានចម្រើនហើយ
ID: 636848285492097061
ទៅកាន់ទំព័រ៖