ព្រះត្រៃបិដក ភាគ ២៨
ម្នាលសារីបុត្ត ភិក្ខុនោះ ត្រូវសិក្សាក្នុងកុសលធម៌ ទាំងថ្ងៃ ទាំងយប់ នៅដោយបីតិ និងបាមោជ្ជៈនោះឯង។
[៣២១] ម្នាលសារីបុត្ត មួយទៀត ភិក្ខុ គប្បីពិចារណា ដូច្នេះថា ឥន្ទ្រិយ ទាំង៥ប្រការ អាត្មាអញ បានចម្រើនហើយឬ។ ម្នាលសារីបុត្ត បើភិក្ខុពិចារណា ដឹងយ៉ាងនេះថា ឥន្ទ្រិយ ទាំង៥ប្រការ អាត្មាអញ មិនទាន់បានចម្រើនទេ ម្នាលសារីបុត្ត ភិក្ខុនោះ គប្បីព្យាយាម ដើម្បីចម្រើន នូវឥន្ទ្រិយ ទាំង៥ប្រការ។ ម្នាលសារីបុត្ត តែបើភិក្ខុពិចារណា ដឹងយ៉ាងនេះវិញថា ឥន្ទ្រិយទាំង៥ប្រការ អាត្មាអញ បានចម្រើនហើយ ម្នាលសារីបុត្ត ភិក្ខុនោះ ត្រូវសិក្សាក្នុងកុសលធម៌ ទាំងថ្ងៃ ទាំងយប់ នៅដោយបីតិ និងបាមោជ្ជៈនោះឯង។
[៣២២] ម្នាលសារីបុត្ត មួយទៀត ភិក្ខុ គប្បីពិចារណា ដូច្នេះថា ពលៈ ទាំង៥ប្រការ អាត្មាអញ បានចម្រើនហើយឬ។ ម្នាលសារីបុត្ត បើភិក្ខុពិចារណា ដឹងយ៉ាងនេះថា ពលៈ ទាំង៥ប្រការ អាត្មាអញ មិនទាន់បានចម្រើនទេ ម្នាលសារីបុត្ត ភិក្ខុនោះ គប្បីព្យាយាម ដើម្បីចម្រើន នូវពលៈ ទាំង៥ប្រការ។ ម្នាលសារីបុត្ត តែបើភិក្ខុពិចារណា
ID: 636848285745961582
ទៅកាន់ទំព័រ៖