ព្រះត្រៃបិដក ភាគ ២៨
[៣២៤] ម្នាលសារីបុត្ត មួយទៀត ភិក្ខុ គប្បីពិចារណា ដូច្នេះថា អដ្ឋង្គិកមគ្គ ដ៏ប្រសើរ អាត្មាអញ បានចម្រើនហើយឬ។ ម្នាលសារីបុត្ត បើភិក្ខុពិចារណា ដឹងយ៉ាងនេះថា អដ្ឋង្គិកមគ្គ ដ៏ប្រសើរ អាត្មាអញ មិនទាន់បានចម្រើនទេ ម្នាលសារីបុត្ត ភិក្ខុនោះ គប្បីព្យាយាម ដើម្បីចម្រើន នូវអដ្ឋង្គិកមគ្គ ដ៏ប្រសើរ។ ម្នាលសារីបុត្ត តែបើភិក្ខុពិចារណា ដឹងយ៉ាងនេះវិញថា អដ្ឋង្គិកមគ្គ ដ៏ប្រសើរ អាត្មាអញ បានចម្រើនហើយ ម្នាលសារីបុត្ត ភិក្ខុនោះ ត្រូវសិក្សាក្នុងកុសលធម៌ ទាំងថ្ងៃ ទាំងយប់ នៅដោយបីតិ និងបាមោជ្ជៈនោះឯង។
[៣២៥] ម្នាលសារីបុត្ត មួយទៀត ភិក្ខុ គប្បីពិចារណា ដូច្នេះថា សមថៈ និងវិបស្សនា អាត្មាអញ បានចម្រើនហើយឬ។ ម្នាលសារីបុត្ត បើភិក្ខុពិចារណា ដឹងយ៉ាងនេះថា សមថៈ និងវិបស្សនា អាត្មាអញ មិនទាន់បានចម្រើនទេ ម្នាលសារីបុត្ត ភិក្ខុនោះ គប្បីព្យាយាម ដើម្បីចម្រើន នូវសមថៈ និងវិបស្សនា។ ម្នាលសារីបុត្ត តែបើភិក្ខុ
ID: 636848286256590788
ទៅកាន់ទំព័រ៖