ព្រះត្រៃបិដក ភាគ ២៨

​ពិចារណា​ ​ដឹង​យ៉ាងនេះ​វិញ​ថា​ ​សមថៈ​ ​និង​វិបស្សនា​ ​អាត្មាអញ​ ​បាន​ចម្រើន​ហើយ​ ​ម្នាល​សារីបុត្ត​ ​ភិក្ខុ​នោះ​ ​ត្រូវ​សិក្សា​ក្នុង​កុសលធម៌​ ​ទាំង​ថ្ងៃ​ ​ទាំងយប់​ ​នៅ​ដោយ​បីតិ​ ​និង​បាមោជ្ជៈ​នោះ​ឯង​។​
 ​[​៣២៦​]​ ​ម្នាល​សារីបុត្ត​ ​មួយវិញទៀត​ ​ភិក្ខុ​ ​គប្បី​ពិចារណា​ ​ដូច្នេះ​ថា​ ​វិជ្ជា​ ​និង​វិមុត្តិ​ ​អាត្មាអញ​ ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ​ឬ​។​ ​ម្នាល​សារីបុត្ត​ ​បើ​ភិក្ខុ​ពិចារណា​ ​ដឹង​យ៉ាងនេះ​ថា​ ​វិជ្ជា​ ​និង​វិមុត្តិ​ ​អាត្មាអញ​ ​មិនទាន់​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ទេ​ ​ម្នាល​សារីបុត្ត​ ​ភិក្ខុ​នោះ​ ​គប្បី​ព្យាយាម​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​វិជ្ជា​ ​និង​វិមុត្តិ​។​ ​ម្នាល​សារីបុត្ត​ ​តែបើ​ភិក្ខុ​ពិចារណា​ ​ដឹង​យ៉ាងនេះ​វិញ​ថា​ ​វិជ្ជា​ ​និង​វិមុត្តិ​ ​អាត្មាអញ​ ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ​ ​ម្នាល​សារីបុត្ត​ ​ភិក្ខុ​នោះ​ ​ត្រូវ​សិក្សា​ក្នុង​កុសលធម៌​ ​ទាំង​ថ្ងៃ​ ​ទាំងយប់​ ​នៅ​ដោយ​បីតិ​ ​និង​បាមោជ្ជៈ​នោះ​ឯង​។​
ថយ | ទំព័រទី ៣៦៧ | បន្ទាប់
ID: 636848286483473765
ទៅកាន់ទំព័រ៖