ព្រះត្រៃបិដក ភាគ ២៨
ឥន្ទ្រិយភាវនាសូត្រ ទី១០
[៣២៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងព្រៃឫស្សី ជិតកជ្ជង្គលនិគម។ គ្រានោះឯង ឧត្តរមាណព ជាកូនសិស្សរបស់បារាសិរិយព្រាហ្មណ៍ បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏រីករាយ ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។
[៣២៩] លុះឧត្តរមាណព ជាកូនសិស្សរបស់បារាសិរិយព្រាហ្មណ៍ អង្គុយក្នុងទីដ៏សមគួរហើយ ព្រះមានព្រះភាគ ត្រាស់សួរដូច្នេះថា ម្នាលឧត្តរៈ បារាសិរិយព្រាហ្មណ៍ តែងសំដែងវិធីចម្រើនឥន្ទ្រិយ របស់សាវ័កទាំងឡាយ មែនឬ។ ឧត្តរមាណព ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចំរើន បារាសិរិយព្រាហ្មណ៍ តែងសំដែងវិធីចម្រើនឥន្ទ្រិយ របស់សាវ័កទាំងឡាយមែន។ ព្រះអង្គត្រាស់សួរថា ម្នាលឧត្តរៈ ចុះបារាសិរិយព្រាហ្មណ៍ តែងសំដែងវិធីចម្រើនឥន្ទ្រិយ របស់សាវ័កទាំងឡាយ តើដូចម្តេច។ បពិត្រព្រះគោតមដ៏ចំរើន បារាសិរិយព្រាហ្មណ៍ សំដែងថា បុគ្គលក្នុងលោកនេះ កុំមើល
(១) រូបដោយភ្នែក
(១) មិនគប្បីមើល។ អដ្ឋកថា។
ID: 636848287117610035
ទៅកាន់ទំព័រ៖