ព្រះត្រៃបិដក ភាគ ២៨
កុំស្តាប់
(១) សំឡេងដោយត្រចៀក បពិត្រព្រះគោតមដ៏ចំរើន ឯបារាសិរិយព្រាហ្មណ៍ តែងសំដែងនូវវិធីចម្រើនឥន្ទ្រិយ របស់សាវ័កទាំងឡាយ យ៉ាងនេះឯង។ ឱឧត្តរៈ កាលបើយ៉ាងនេះ បុគ្គលខ្វាក់ នឹងបាននាមថា ជាអ្នកចម្រើនឥន្ទ្រិយហើយ បុគ្គលថ្លង់ នឹងបាននាមថា ជាអ្នកចម្រើនឥន្ទ្រិយហើយ ទើបសមនឹងពាក្យ របស់បារាសិរិយព្រាហ្មណ៍ ម្នាលឧត្តរៈ ព្រោះថា បុគ្គលខ្វាក់ មិនឃើញរូបដោយភ្នែកទេ បុគ្គលថ្លង់ មិនឮសំឡេង ដោយត្រចៀកទេ។ កាលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ឧត្តរមាណព ជាកូនសិស្សបារាសិរិយព្រាហ្មណ៍ ក៏អង្គុយនៅស្ងៀម អៀនអន់ ឱនក ដាក់មុខជ្រប់ មិននិយាយ។
(១) មិនគប្បីស្តាប់។ អដ្ឋកថា។
ID: 636848287361523986
ទៅកាន់ទំព័រ៖