ព្រះត្រៃបិដក ភាគ ២៨
ឯវិបស្សនូបេក្ខា ក៏តាំងឡើង។ ម្នាលអានន្ទ បុរសមានកម្លាំង ប្រមូលដុំទឹកមាត់ មកលើចុងអណ្តាត ហើយស្តោះ ដោយមិនលំបាក មានឧបមា យ៉ាងណាមិញ ម្នាលអានន្ទ បុគ្គលណាមួយ មានសេចក្តីគាប់ចិត្តកើតឡើង មានសេចក្តីមិនគាប់ចិត្តកើតឡើង មានសេចក្តីគាប់ចិត្តខ្លះ មិនគាប់ចិត្តខ្លះ កើតឡើង ហើយរលត់ទៅវិញ ឯវិបស្សនូបេក្ខា ក៏តាំងឡើង ដោយឆាប់យ៉ាងនេះ រហ័សយ៉ាងនេះ មិនមានលំបាកយ៉ាងនេះ ក៏មានឧបមេយ្យ យ៉ាងនោះឯង ម្នាលអានន្ទ នេះឯង តថាគតហៅថា ការចម្រើនឥន្ទ្រិយដ៏ប្រសើរ ក្នុងរសដែលគប្បីដឹងបានដោយអណ្តាត ក្នុងវិន័យរបស់ព្រះអរិយៈ។
ID: 636848288752163526
ទៅកាន់ទំព័រ៖