ព្រះត្រៃបិដក ភាគ ២៨
[៣៣៥] ម្នាលអានន្ទ មួយទៀត ភិក្ខុមានសេចក្តីគាប់ចិត្តកើតឡើង មានសេចក្តីមិនគាប់ចិត្តកើតឡើង មានសេចក្តីគាប់ចិត្តខ្លះ មិនគាប់ចិត្តខ្លះ កើតឡើង ព្រោះពាល់ត្រូវនូវផោដ្ឋព្វៈ ដោយកាយ។ ភិក្ខុនោះ ដឹងច្បាស់យ៉ាងនេះថា អាត្មាអញ មានសេចក្តីគាប់ចិត្តនេះកើតឡើងហើយ មានសេចក្តីមិនគាប់ចិត្តនេះកើតឡើងហើយ មានសេចក្តីគាប់ចិត្តខ្លះ មិនគាប់ចិត្តខ្លះនេះ កើតឡើងហើយ ឯវិបស្សនូបេក្ខាដ៏ល្អិត ដ៏ឧត្តម ក៏កើតឡើង ព្រោះអាស្រ័យសេចក្តីគាប់ចិត្តជាដើម ដែលជារបស់មានបច្ច័យតាក់តែង ជារបស់គ្រោតគ្រាតនោះឯង។ លុះភិក្ខុនោះ មានសេចក្តីគាប់ចិត្តនោះកើតឡើង មានសេចក្តីមិនគាប់ចិត្តនោះកើតឡើង មានសេចក្តីគាប់ចិត្តខ្លះ មិនគាប់ចិត្តខ្លះនោះ កើតឡើង ហើយរលត់ទៅវិញ វិបស្សនូបេក្ខា ក៏តាំងឡើង។ ម្នាលអានន្ទ បុរសមានកម្លាំង លាដៃដែលបត់ចូល ឬបត់ចូលដៃ ដែលលាចេញ មានឧបមា យ៉ាងណាមិញ ម្នាលអានន្ទ បុគ្គលណាមួយ មានសេចក្តីគាប់ចិត្តកើតឡើង មានសេចក្តីមិនគាប់ចិត្តកើតឡើង មានសេចក្តីគាប់ចិត្តខ្លះ មិនគាប់ចិត្តខ្លះ កើតឡើង ហើយរលត់ទៅវិញ វិបស្សនូបេក្ខា ក៏តាំងឡើង ដោយឆាប់យ៉ាងនេះ រហ័សយ៉ាងនេះ មិនមានសេចក្តីលំបាកយ៉ាងនេះ ក៏មានឧបមេយ្យ យ៉ាងនោះឯង ម្នាលអានន្ទ នេះឯង តថាគតហៅថា
ID: 636848288953915066
ទៅកាន់ទំព័រ៖