ព្រះត្រៃបិដក ភាគ ២៨

​ការ​ចម្រើន​ឥន្ទ្រិយ​ដ៏​ប្រសើរ​ ​ក្នុង​ផោដ្ឋព្វៈ​ ​ដែល​គប្បី​ដឹង​បាន​ដោយ​កាយ​ ​ក្នុង​វិន័យ​របស់​ព្រះ​អរិយៈ​។​
 [​៣៣៦​]​ ​ម្នាល​អានន្ទ​ ​មួយវិញទៀត​ ​ភិក្ខុ​មាន​សេចក្តី​គាប់ចិត្ត​កើតឡើង​ ​មាន​សេចក្តី​មិន​គាប់ចិត្ត​កើតឡើង​ ​មាន​សេចក្តី​គាប់ចិត្ត​ខ្លះ​ ​មិន​គាប់ចិត្ត​ខ្លះ​ ​កើតឡើង​ ​ព្រោះ​ដឹង​ធម្មារម្មណ៍​ដោយចិត្ត​។​ ​ភិក្ខុ​នោះ​ ​ដឹង​ច្បាស់​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​មាន​សេចក្តី​គាប់ចិត្ត​នេះ​កើតឡើង​ហើយ​ ​មាន​សេចក្តី​មិន​គាប់ចិត្ត​នេះ​កើតឡើង​ហើយ​ ​មាន​សេចក្តី​គាប់ចិត្ត​ខ្លះ​ ​មិន​គាប់ចិត្ត​ខ្លះ​នេះ​ ​កើតឡើង​ហើយ​ ​ឯ​វិប​ស្សនូ​បេ​ក្ខា​ដ៏​ល្អិត​ ​ដ៏​ឧត្តម​ ​ក៏​កើតឡើង​ ​ព្រោះ​អាស្រ័យ​សេចក្តី​គាប់ចិត្ត​ជាដើម​ ​ដែល​ជា​របស់​មាន​បច្ច័យ​តាក់តែង​ ​ជា​របស់​គ្រោតគ្រាត​នោះ​ឯង​។​ ​លុះ​ភិក្ខុ​នោះ​ ​មាន​សេចក្តី​គាប់ចិត្ត​នោះ​កើតឡើង​ ​មាន​សេចក្តី​មិន​គាប់ចិត្ត​នោះ​កើតឡើង​ ​មាន​សេចក្តី​គាប់ចិត្ត​ខ្លះ​ ​មិន​គាប់ចិត្ត​ខ្លះ​នោះ​ ​កើតឡើង​ ​ហើយ​រលត់​ទៅវិញ​ ​វិប​ស្សនូ​បេ​ក្ខា​ ​ក៏​តាំង​ឡើង​។​ ​ម្នាល​អានន្ទ​ ​បុរស​មាន​កម្លាំង​ ​សម្រក់​នូវ​តំណក់​ទឹក​ ​២តំណក់​ ​ឬ៣តំណក់​ ​ទៅ​ក្នុង​ខ្ទះ​ដែក​ ​ដ៏​ក្តៅ​អស់១ថ្ងៃ​ ​ម្នាល​អានន្ទ​ ​ការ​សម្រក់​នូវ​តំណក់​ទឹក​ទាំងឡាយ​យឺតយូរ​ ​ឯ​ទឹក​នោះ​ ​ក៏​ដល់​នូវ​ការ​អស់​ទៅ​ ​ស្ងួត​ទៅ​ ​ដោយ​ឆាប់រហ័ស​ ​មាន​ឧបមា​យ៉ាងណាមិញ​ ​
ថយ | ទំព័រទី ៣៧៩ | បន្ទាប់
ID: 636848289158376761
ទៅកាន់ទំព័រ៖