ព្រះត្រៃបិដក ភាគ ២៨

​ម្នាល​អានន្ទ​ ​បុគ្គល​ណាមួយ​ ​មាន​សេចក្តី​គាប់ចិត្ត​កើតឡើង​ ​មាន​សេចក្តី​មិន​គាប់ចិត្ត​កើតឡើង​ ​មាន​សេចក្តី​គាប់ចិត្ត​ខ្លះ​ ​មិន​គាប់ចិត្ត​ខ្លះ​នោះ​ ​កើតឡើង​ ​ហើយ​រលត់​ទៅវិញ​ ​វិប​ស្សនូ​បេ​ក្ខា​ ​ក៏​តាំង​ឡើង​ ​ដោយ​ឆាប់​យ៉ាងនេះ​ ​រហ័ស​យ៉ាងនេះ​ ​មិន​មាន​សេចក្តី​លំបាក​យ៉ាងនេះ​ ​ក៏​មាន​ឧបមេយ្យ​ ​យ៉ាងនោះ​ឯង​ ​ម្នាល​អានន្ទ​ ​នេះឯង​ ​តថាគត​ហៅថា​ ​ការ​ចម្រើន​ឥន្ទ្រិយ​ ​ក្នុង​ធម្មារម្មណ៍​ ​ដែល​គប្បី​ដឹង​បាន​ដោយចិត្ត​ ​ក្នុង​វិន័យ​របស់​ព្រះ​អរិយៈ​។​ ​ម្នាល​អានន្ទ​ ​ការ​ចម្រើន​ឥន្ទ្រិយ​ដ៏​ប្រសើរ​ ​ក្នុង​វិន័យ​របស់​ព្រះ​អរិយៈ​ ​យ៉ាងនេះ​ឯង​។​
 ​[​៣៣៧​]​ ​ម្នាល​អានន្ទ​ ​បុគ្គល​ដែល​ឈ្មោះថា​ ​សេក្ខៈ​ ​ជា​អ្នកមាន​បដិបទា​ ​តើ​ដូចម្តេច​។​ ​ម្នាល​អានន្ទ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​មាន​សេចក្តី​គាប់ចិត្ត​ ​កើតឡើង​ ​មាន​សេចក្តី​មិន​គាប់ចិត្ត​កើតឡើង​ ​មាន​សេចក្តី​គាប់ចិត្ត​ខ្លះ​ ​មិន​គាប់ចិត្ត​ខ្លះ​ ​កើតឡើង​ ​ព្រោះ​ឃើញ​រូប​ដោយ​ភ្នែក​។​ ​ភិក្ខុ​នោះ​ ​ក៏​នឿយណាយ​ ​ធុញទ្រាន់​ ​ខ្ពើមរអើម​ ​ដោយ​សេចក្តី​គាប់ចិត្ត​ ​ដែល​កើតឡើង​ ​ដោយ​សេចក្តី​មិន​គាប់ចិត្ត​ ​ដែល​កើតឡើង​ ​ដោយ​សេចក្តី​គាប់ចិត្ត​ខ្លះ​ ​មិន​គាប់ចិត្ត​ខ្លះ​ ​ដែល​កើតឡើង​នោះ​។​ ​ភិក្ខុ​មាន​សេចក្តី​គាប់ចិត្ត​កើតឡើង​ ​មាន​សេចក្តី​មិន​គាប់ចិត្ត​កើតឡើង​ ​មាន​សេចក្តី​គាប់ចិត្ត​ខ្លះ​ ​មិន​គាប់ចិត្ត​ខ្លះ​ ​កើតឡើង​ ​ព្រោះ​ឮ​សំឡេង​ដោយ​ត្រចៀក​.​.​.​ ​ព្រោះ​ធុំក្លិន​ដោយ​ច្រមុះ​.​.​.​ ​ព្រោះ​ទទួល​រស​ដោយ​អណ្តាត​.​.​.​ ​
ថយ | ទំព័រទី ៣៨០ | បន្ទាប់
ID: 636848289399780568
ទៅកាន់ទំព័រ៖