ព្រះត្រៃបិដក ភាគ ២៨

​ព្រោះ​ពាល់ត្រូវ​ផោដ្ឋព្វៈ​ ​ដោយ​កាយ​.​.​.​ ​ព្រោះ​ដឹង​ធម្មារម្មណ៍​ដោយចិត្ត​។​ ​ភិក្ខុ​នោះ​ ​ក៏​នឿយណាយ​ ​ធុញទ្រាន់​ ​ខ្ពើមរអើម​ ​ដោយ​សេចក្តី​គាប់ចិត្ត​ ​ដែល​កើតឡើង​ ​ដោយ​សេចក្តី​មិន​គាប់ចិត្ត​ ​ដែល​កើតឡើង​ ​ដោយ​សេចក្តី​គាប់ចិត្ត​ខ្លះ​ ​មិន​គាប់ចិត្ត​ខ្លះ​ ​ដែល​កើតឡើង​នោះ​។​ ​ម្នាល​អានន្ទ​ ​បុគ្គល​ដែល​ឈ្មោះថា​សេក្ខៈ​ ​ជា​អ្នកមាន​បដិបទា​ ​យ៉ាងនេះ​ឯង​។​
 [​៣៣៨​]​ ​ម្នាល​អានន្ទ​ ​បុគ្គល​ដែល​ឈ្មោះថា​អរិយៈ​ ​មាន​ឥន្ទ្រិយ​ចម្រើន​ហើយ​ ​តើ​ដូចម្តេច​។​ ​ម្នាល​អានន្ទ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​មាន​សេចក្តី​គាប់ចិត្ត​ ​កើតឡើង​ ​មាន​សេចក្តី​មិន​គាប់ចិត្ត​កើតឡើង​ ​មាន​សេចក្តី​គាប់ចិត្ត​ខ្លះ​ ​មិន​គាប់ចិត្ត​ខ្លះ​ ​កើតឡើង​ ​ព្រោះ​ឃើញ​រូប​ដោយ​ភ្នែក​។​ ​បើ​ភិក្ខុ​នោះ​ ​ប្រាថ្នា​ថា​ ​អាត្មាអញ​ ​គប្បី​ជា​អ្នក​សំគាល់​ ​ក្នុង​របស់​គួរ​ខ្ពើម​ ​ថា​ជា​របស់​មិន​គួរ​ខ្ពើម​ ​ដូច្នេះ​ ​ហើយក៏​សំគាល់​ថា​ជា​របស់​មិន​គួរ​ខ្ពើម​ ​ក្នុង​របស់​ដែល​គួរ​ខ្ពើម​នោះ​។​ ​បើ​ប្រាថ្នា​ថា​ ​អាត្មាអញ​ ​ជា​អ្នក​សំគាល់​ ​ក្នុង​របស់​មិន​គួរ​ខ្ពើម​ ​ថា​ជា​របស់​គួរ​ខ្ពើម​ ​ដូច្នេះ​ ​ហើយក៏​សំគាល់​ថា​ ​ជា​របស់​គួរ​ខ្ពើម​ ​ក្នុង​របស់​ដែល​មិន​គួរ​ខ្ពើម​នោះ​។​ ​បើ​ប្រាថ្នា​ថា​ ​អាត្មាអញ​ ​ជា​អ្នក​សំគាល់​ ​ក្នុង​របស់​គួរ​ខ្ពើម​ផង​ ​មិន​គួរ​ខ្ពើម​ផង​ ​ថា​ជា​របស់​មិន​គួរ​ខ្ពើម​ ​
ថយ | ទំព័រទី ៣៨១ | បន្ទាប់
ID: 636848289621133229
ទៅកាន់ទំព័រ៖