ព្រះត្រៃបិដក ភាគ ២៨
ដូច្នេះ ហើយក៏សំគាល់ថា ជារបស់មិនគួរខ្ពើម ក្នុងរបស់ដែលគួរខ្ពើម និងមិនគួរខ្ពើមនោះ។ បើប្រាថ្នាថា អាត្មាអញ គប្បីជាអ្នកសំគាល់ ក្នុងរបស់មិនគួរខ្ពើមផង គួរខ្ពើមផង ថាជារបស់គួរខ្ពើម ដូច្នេះ ហើយក៏សំគាល់ថា ជារបស់គួរខ្ពើម ក្នុងរបស់ដែលមិនគួរខ្ពើម និងគួរខ្ពើមនោះ។ បើប្រាថ្នាថា អាត្មាអញ គួរវៀរចេញ នូវរបស់ទាំងពីរ គឺ របស់គួរខ្ពើម និងមិនគួរខ្ពើម ជាអ្នកព្រងើយកន្តើយ មានស្មារតីដឹងសព្វ ដូច្នេះហើយ ក៏ជាអ្នកព្រងើយកន្តើយ មានស្មារតីដឹងសព្វ ក្នុងរបស់ទាំងពីរនោះ។
[៣៣៩] ម្នាលអានន្ទ មួយវិញទៀត ភិក្ខុមានសេចក្តីគាប់ចិត្តកើតឡើង មានសេចក្តីមិនគាប់ចិត្តកើតឡើង មានសេចក្តីគាប់ចិត្តខ្លះ មិនគាប់ចិត្តខ្លះ កើតឡើង ព្រោះឮសំឡេងដោយត្រចៀក... ព្រោះធុំក្លិនដោយច្រមុះ... ព្រោះទទួលរសដោយអណ្តាត... ព្រោះពាល់ត្រូវផោដ្ឋព្វៈ ដោយកាយ... ព្រោះដឹងធម្មារម្មណ៍ដោយចិត្ត។ បើភិក្ខុនោះ ប្រាថ្នាថា អាត្មាអញ គប្បីជាអ្នកសំគាល់ ក្នុងរបស់គួរខ្ពើម ថាជារបស់មិនគួរខ្ពើមដូច្នេះ ហើយក៏សំគាល់ថា ជារបស់មិនគួរខ្ពើម ក្នុងរបស់ដែលមិនគួរខ្ពើមនោះ។ បើប្រាថ្នាថា អាត្មាអញ គប្បីជាអ្នកសំគាល់ ក្នុងរបស់មិនគួរខ្ពើម ថាជារបស់គួរខ្ពើម ដូច្នេះ ហើយក៏សំគាល់ថាជារបស់គួរខ្ពើម ក្នុងរបស់ដែលមិនគួរខ្ពើមនោះ។ បើប្រាថ្នាថា
ID: 636848289865287194
ទៅកាន់ទំព័រ៖