ព្រះត្រៃបិដក ភាគ ២៨

​អាត្មាអញ​ ​គប្បី​ជា​អ្នក​សំគាល់​ ​ក្នុង​របស់​គួរ​ខ្ពើម​ផង​ ​មិន​គួរ​ខ្ពើម​ផង​ ​ថា​ជា​របស់​មិន​គួរ​ខ្ពើម​ ​ដូច្នេះ​ ​ហើយក៏​សំគាល់​ថា​ជា​របស់​មិន​គួរ​ខ្ពើម​ ​ក្នុង​របស់​ដែល​គួរ​ខ្ពើម​ ​និង​មិន​គួរ​ខ្ពើម​នោះ​។​ ​បើ​ប្រាថ្នា​ថា​ ​អាត្មាអញ​ ​គប្បី​ជា​អ្នក​សំគាល់​ ​ក្នុង​របស់​មិន​គួរ​ខ្ពើម​ផង​ ​គួរ​ខ្ពើម​ផង​ ​ថា​ជា​របស់​គួរ​ខ្ពើម​ ​ដូច្នេះ​ ​ហើយក៏​សំគាល់​ថា​ជា​របស់​គួរ​ខ្ពើម​ ​ក្នុង​របស់​ដែល​មិន​គួរ​ខ្ពើម​ ​និង​គួរ​ខ្ពើម​នោះ​។​ ​បើ​ប្រាថ្នា​ថា​ ​អាត្មាអញ​ ​គួរ​ជា​អ្នក​វៀរ​ស្រឡះ​ ​នូវ​របស់​ទាំងពីរ​ ​គឺ​របស់​គួរ​ខ្ពើម​ ​និង​របស់​មិន​គួរ​ខ្ពើម​ ​ជា​អ្នក​ព្រងើយកន្តើយ​ ​មានស្មារតី​ដឹងសព្វ​ ​ដូច្នេះហើយ​ ​ក៏​ជា​អ្នក​ព្រងើយកន្តើយ​ ​មានស្មារតី​ដឹងសព្វ​ ​ក្នុង​របស់​ទាំងពីរ​នោះ​។​ ​ម្នាល​អានន្ទ​ ​បុគ្គល​ដែល​ឈ្មោះថា​ ​អរិយៈ​ ​មាន​ឥន្ទ្រិយ​ចម្រើន​ហើយ​ ​យ៉ាងនេះ​ឯង​។​
ថយ | ទំព័រទី ៣៨៣ | បន្ទាប់
ID: 636848290055998102
ទៅកាន់ទំព័រ៖