ព្រះត្រៃបិដក ភាគ ២៨

លោ​មសក​ង្គិ​យសូ​ត្រ​ ​ទី៤​


 [​៤០​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ស្តេច​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​ជា​អារាម​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​ព្រះ​លោ​មសក​ង្គិយៈ​មាន​អាយុ​ ​នៅក្នុង​និគ្រោធារាម​ ​ទៀប​ក្រុង​កបិល​ព័ស្តុ​ ​ក្នុង​ដែន​សក្កៈ​។​ ​
 គ្រានោះ​ឯង​ ​ទេវបុត្ត​ឈ្មោះ​ ​ចន្ទ​នៈ​ ​នាកាល​រាត្រី​បឋមយាម​កន្លង​ហើយ​ ​មាន​រស្មី​ដ៏​រុងរឿង​ ​ញុំា​ងនិ​គ្រោ​ធា​រាម​ទាំងមូល​ ​ឲ្យ​រុងរឿង​ ​បាន​ចូល​ទៅ​រក​ព្រះ​លោ​មសក​ង្គិយៈ​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បាន​ឋិតនៅ​ក្នុង​ទីសម​គួរ​។​
 [​៤១​]​ ​លុះ​ចន្ទ​ន​ទេវបុត្ត​ ​ឋិតនៅ​ក្នុង​ទីសម​គួរ​ហើយ​ ​បាន​ពោល​ពាក្យ​នេះ​ ​នឹង​ព្រះ​លោ​មសក​ង្គិយៈ​មាន​អាយុ​ថា​ ​បពិត្រ​ភិក្ខុ​ ​លោក​ចាំ​នូវ​ឧទ្ទេស​ ​និង​វ​ភង្គ​នៃ​ភទ្ទេ​ក​រត្តៈ​ដែរ​ឬទេ​។​ ​ព្រះ​លោ​មសក​ង្គិយៈ​តប​ថា​ ​ម្នាល​អាវុសោ​ ​យើង​មិនបាន​ចាំ​នូវ​ឧទ្ទេស​ ​និង​វិភង្គ​ ​នៃ​ភទ្ទេ​ក​រត្តៈ​ទេ​ ​ម្នាល​អាវុសោ​ ​ចុះ​អ្នកចាំ​នូវ​ឧទ្ទេស​ ​និង​វិភង្គ​នៃ​ភទ្ទេ​ក​រត្តៈ​ឬ​។​ ​បពិត្រ​ភិក្ខុ​ ​ខ្ញុំ​ក៏​មិន​ចាំ​នូវ​ឧទ្ទេស​ ​និង​វិភង្គ​នៃ​ភទ្ទេ​ក​រត្តៈ​ដែរ​ ​បពិត្រ​ភិក្ខុ​ ​ចុះលោក​ចាំ​
ថយ | ទំព័រទី ៤២ | បន្ទាប់
ID: 636848135599643703
ទៅកាន់ទំព័រ៖