ព្រះត្រៃបិដក ភាគ ២៨
នូវភទ្ទេករត្តិគាថាទាំងឡាយឬ។ ម្នាលអាវុសោ យើងមិនចាំនូវភទ្ទេករត្តិគាថាទាំងឡាយទេ ម្នាលអាវុសោ ចុះអ្នកចាំនូវភទ្ទេករត្តិគាថាទាំងឡាយឬ។ បពិត្រភិក្ខុ ខ្ញុំចាំភទ្ទេករត្តិគាថាទាំងឡាយ។ ម្នាលអាវុសោ ចុះអ្នកចាំភទ្ទេករត្តិគាថាទាំងឡាយ ដោយប្រការដូចម្តេច។
[៤២] បពិត្រភិក្ខុ សម័យមួយ ព្រះមានព្រះភាគ ស្តេចគង់នៅលើបណ្ឌុកម្ពលសិលា ទៀបដើមបារិច្ឆត្តកព្រឹក្ស ក្នុងឋានតាវត្តិង្ស ទេវលោក។ គ្រានោះ ព្រះមានព្រះភាគ បានទ្រង់ភាសិតនូវឧទ្ទេស និងវិភង្គនៃភទ្ទេករត្តៈ ដល់ពួកទេវតា នាឋានតាវត្តិង្សថា
បុគ្គលមិនគប្បីអាឡោះអាល័យបញ្ចក្ខន្ធជាអតីត មិនគប្បីប្រាថ្នាបញ្ចក្ខន្ធ ជាអនាគត ព្រោះថា បញ្ចក្ខន្ធណា ជាអតីត បញ្ចក្ខន្ធនោះ កន្លងហួសទៅហើយ បញ្ចក្ខន្ធណា ជាអនាគត បញ្ចក្ខន្ធនោះ ក៏មិនទាន់មកដល់ មួយទៀត បុគ្គលណា ឃើញច្បាស់នូវធម៌កើតឡើងចំពោះមុខ ក្នុងទីនោះៗ
ID: 636848135926932423
ទៅកាន់ទំព័រ៖