ព្រះត្រៃបិដក ភាគ ២៨
បុគ្គលនោះ លុះដឹងច្បាស់ នូវព្រះនិព្វាន ដែលមិនរសេមរសាម មិនកម្រើកហើយ ត្រូវចម្រើនឲ្យរឿយៗ នូវផលសមាបត្តិ ដែលជាអារម្មណ៍ របស់ព្រះនិព្វាននោះ ឯសេចក្តីព្យាយាម បុគ្គលគួរធ្វើក្នុងថ្ងៃនេះនរណានឹងដឹងថា សេចក្តីស្លាប់ នឹងមានក្នុងថ្ងៃស្អែកបាន ព្រោះថា ការតទល់របស់យើង ចំពោះមច្ចុ ដែលមានសេនាច្រើន មិនមានឡើយ មុនីជាអ្នកស្ងប់ទុក្ខ តែងហៅបុគ្គល អ្នកមានព្យាយាម មិនខ្ជិលច្រអូស ទាំងថ្ងៃ ទាំងយប់ នៅដោយសេចក្តីមិនប្រមាទ យ៉ាងនេះ ថាជាអ្នកមានរាត្រីមួយដ៏ចម្រើន។
[៤៣] បពិត្រភិក្ខុ ខ្ញុំចាំនូវឧទ្ទេករត្តិគាថាទាំងឡាយ ដោយប្រការយ៉ាងនេះឯង បពិត្រភិក្ខុ ចូរលោករៀននូវឧទ្ទេស និងវិភង្គនៃភទ្ទេករត្តិគាថាចុះ បពិត្រភិក្ខុ ចូរលោកទន្ទេញនូវឧទ្ទេស និងវិភង្គនៃភទ្ទេករត្តិគាថាចុះ បពិត្រភិក្ខុ ចូរលោកចាំទុកនូវឧទ្ទេស និងវិភង្គនៃភទ្ទេករត្តិគាថាចុះ
ID: 636848136222749343
ទៅកាន់ទំព័រ៖