ព្រះត្រៃបិដក ភាគ ២៨
បពិត្រភិក្ខុ ព្រោះថា ឧទ្ទេស និងវិភង្គនៃភទ្ទេករត្តិគាថា ដែលប្រកបដោយប្រយោជន៍ ចាត់ទុកថា ជាអាទិព្រហ្មចរិយៈ (ព្រហ្មចរិយៈខាងដើម)។ ចន្ទនទេវបុត្រ បានពោលពាក្យនេះ លុះពោលពាក្យនេះចប់ហើយ ក៏បាត់ក្នុងទីនោះទៅ។
[៤៤] គ្រានោះឯង ព្រះលោមសកង្គិយៈមានអាយុ កាលកន្លងរាត្រីនោះហើយ រៀបចំសេនាសនៈ កាន់បាត្រ និងចីវរ ហើយចៀសទៅកាន់ចារិក ក្នុងក្រុងសាវត្ថី។ កាលលោកត្រាច់ទៅកាន់ចារិក ដោយលំដាប់ ក៏ចូលទៅគាល់ព្រះមានព្រះភាគ ក្នុងវត្តជេតពន របស់អនាថបិណ្ឌិក ទៀបក្រុងសាវត្ថី លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីសមគួរ។ លុះព្រះលោមសកង្គិយៈមានអាយុ អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន សម័យមួយ ខ្ញុំព្រះអង្គនៅក្នុងនិគ្រោធារាម ទៀបក្រុងកបិលព័ស្តុ ក្នុងដែនសក្កៈ បពិត្រព្រះអង្គដ៏ចំរើន គ្រានោះឯង នាកាលរាត្រីបឋមយាមកន្លងហើយ មានទេវបុត្រមួយអង្គ មានរស្មីដ៏រុងរឿង ញុំាងនិគ្រោធារាមទាំងមូល ឲ្យភ្លឺច្បាស់ ហើយចូលទៅរកខ្ញុំព្រះអង្គ លុះចូលទៅដល់ហើយ
ID: 636848136468813417
ទៅកាន់ទំព័រ៖