ព្រះត្រៃបិដក ភាគ ២៨

ចូរ​អ្នក​យកចិត្ត​ទុកដាក់​ស្តាប់​ចុះ​ ​ចូរ​ធ្វើ​ទុក​ក្នុងចិត្ត​ឲ្យ​ប្រពៃ​ចុះ​ ​តថាគត​ ​នឹង​សំដែង​។​ ​ភិក្ខុ​នោះ​ ​ទទួល​ព្រះពុទ្ធដីកា​ ​របស់​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ព្រះអង្គ​។​
 [​៤៦​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ថា​ ​
​បុគ្គល​ ​មិន​គប្បី​អាឡោះអាល័យ​បញ្ចក្ខន្ធ​ ​ជា​អតីត​ ​មិន​គប្បី​ប្រាថ្នា​បញ្ចក្ខន្ធ​ជា​អនាគត​ ​ព្រោះថា​ ​បញ្ចក្ខន្ធ​ណា​ ​ដែល​ជា​អតីត​ ​បញ្ចក្ខន្ធ​នោះ​ ​កន្លង​ហួសទៅហើយ​ ​បញ្ចក្ខន្ធ​ណា​ ​ដែល​ជា​អនាគត​ ​បញ្ចក្ខន្ធ​នោះ​ ​ក៏​នៅ​មិនទាន់​មកដល់​ ​មួយទៀត​ ​បុគ្គល​ណា​ ​ឃើញច្បាស់​ ​នូវ​ធម៌​កើតឡើង​ចំពោះមុខ​ ​ក្នុង​ទី​នោះ​ៗ​ ​បុគ្គល​នោះ​ ​លុះ​ដឹង​ច្បាស់​ ​នូវ​ព្រះនិព្វាន​ ​ដែល​មិន​រសេមរសាម​ ​មិន​កម្រើក​ហើយ​ ​
ថយ | ទំព័រទី ៤៨ | បន្ទាប់
ID: 636848137476261040
ទៅកាន់ទំព័រ៖