ព្រះត្រៃបិដក ភាគ ២៨
[៦] ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនប្រាថ្នានូវបញ្ចក្ខន្ធ ក្នុងកាលជាអនាគតនោះ តើដូចម្តេច។ បុគ្គលមិនប្រព្រឹត្តទៅតាមសេចក្តីត្រេកអរ ក្នុងរូបនោះថា សូមឲ្យអាត្មាអញ មានរូបយ៉ាងនេះ ក្នុងកាលជាអនាគត មានវេទនាយ៉ាងនេះ។បេ។ មានសញ្ញាយ៉ាងនេះ។បេ។ មានសង្ខារយ៉ាងនេះ។បេ។ មិនប្រព្រឹត្តទៅតាមសេចក្តីត្រេកអរ ក្នុងវិញ្ញាណនោះថា សូមឲ្យអាត្មាអញ មានវិញ្ញាណយ៉ាងនេះ ក្នុងកាលជាអនាគត។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនប្រាថ្នានូវបញ្ចក្ខន្ធ ក្នុងកាលជាអនាគត យ៉ាងនេះឯង។
[៧] ម្នាលភិក្ខុទាំងឡាយ បុគ្គលរសេមរសាម (ដោយតណ្ហា និងទិដ្ឋិ) ក្នុងពួកធម៌ ជាបច្ចុប្បន្ន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជនក្នុងលោកនេះ ជាអ្នកមិនបានស្តាប់ មិនបានជួបប្រទះនឹងពួកព្រះអរិយៈ ជាអ្នកមិនឈ្លាស ក្នុងធម៌របស់ព្រះអរិយៈ មិនបានហាត់ក្នុងធម៌របស់ព្រះអរិយៈ មិនបានជួបប្រទះ នូវសប្បុរសទាំងឡាយ មិនឈ្លាសក្នុងធម៌របស់សប្បុរស មិនបានហាត់ក្នុងធម៌របស់សប្បុរស រមែងពិចារណាឃើញនូវរូបថាជាខ្លួន ពិចារណាឃើញ នូវខ្លួនថាមានរូប នូវរូបថាមានក្នុងខ្លួន ឬនូវខ្លួនថាមាន
ID: 636848114198439625
ទៅកាន់ទំព័រ៖