ព្រះត្រៃបិដក ភាគ ២៨

 [​៥០​]​ ​ម្នាល​ភិក្ខុ​ ​ចុះ​បុគ្គល​មិន​ប្រាថ្នា​បញ្ចក្ខន្ធ​ ​ជា​អនាគត​ ​តើ​ដូចម្តេច​។​ ​បុគ្គល​មិន​អាឡោះអាល័យ​នូវ​តម្រេក​ ​ក្នុង​ទី​នោះ​ៗ​ថា​ ​ក្នុង​កាល​ជា​អនាគត​ ​សូមឲ្យ​អាត្មាអញ​ ​មាន​រូប​យ៉ាងនេះ​ ​សូមឲ្យ​អាត្មាអញ​ ​មាន​វេទនា​យ៉ាងនេះ​។​បេ​។​ ​សូមឲ្យ​អាត្មាអញ​ ​មាន​សញ្ញា​យ៉ាងនេះ​។​បេ​។​ ​សូមឲ្យ​អាត្មាអញ​ ​មាន​សង្ខារ​យ៉ាងនេះ​។​បេ​។​ ​បុគ្គល​មិន​អាឡោះអាល័យ​ ​នូវ​តម្រេក​ក្នុង​ទី​នោះ​ៗ​ថា​ ​ក្នុង​កាល​ជា​អនាគត​ ​សូមឲ្យ​អាត្មាអញ​ ​មានវិញ្ញាណ​យ៉ាងនេះ​។​ ​ម្នាល​ភិក្ខុ​ ​បុគ្គល​មិន​ប្រាថ្នា​បញ្ចក្ខន្ធ​ ​ជា​អនាគត​ ​យ៉ាងនេះ​ឯង​។​
 [​៥១​]​ ​ម្នាល​ភិក្ខុ​ ​ចុះ​បុគ្គល​រសេមរសាម​ ​ក្នុង​ពួក​ធម៌​ជា​បច្ចុប្បន្ន​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ ​បុថុជ្ជន​ក្នុង​លោក​នេះ​ ​ជា​អ្នក​មិនបាន​ស្តាប់​ ​មិនបាន​ឃើញ​ពួក​ព្រះ​អរិយៈ​ ​មិន​ឈ្លាស​ក្នុង​ធម៌​របស់​ព្រះ​អរិយៈ​ ​មិនបាន​ទទួល​ណែនាំ​ ​ក្នុង​ធម៌​របស់​ព្រះ​អរិយៈ​ ​មិនបាន​ឃើញ​ពួកសប្បុរស​ ​មិន​ឈ្លាស​ក្នុង​ធម៌​ ​របស់​សប្បុរស​ ​មិនបាន​ទទួល​ណែនាំ​ ​ក្នុង​ធម៌​របស់​សប្បុរស​ ​រមែង​ពិចារណា​ឃើញ​រូប​ថា​ជា​ខ្លួន​ ​ឃើញ​ខ្លួន​ថា​មាន​រូប​ ​ឃើញ​រូប​ថា​មាន​ក្នុង​ខ្លួន​ ​ឬ​ឃើញ​ខ្លួន​ ​ថា​មាន​ក្នុង​រូប​ ​នូវ​វេទនា​។​បេ​។​ ​នូវ​សញ្ញា​។​បេ​។​
ថយ | ទំព័រទី ៥១ | បន្ទាប់
ID: 636848138290377605
ទៅកាន់ទំព័រ៖