ព្រះត្រៃបិដក ភាគ ២៨

នូវ​សង្ខារ​ទាំងឡាយ​។​បេ​។​ ​ពិចារណា​ឃើញ​នូវ​វិញ្ញាណ​ ​ថា​ជា​ខ្លួន​ ​ឃើញ​ខ្លួន​ ​ថា​មានវិញ្ញាណ​ ​ឃើញ​វិញ្ញាណ​ ​ថា​មាន​ក្នុង​ខ្លួន​ ​ឬ​ឃើញ​ខ្លួន​ ​ថា​មាន​ក្នុង​វិញ្ញាណ​។​ ​ម្នាល​ភិក្ខុ​ ​បុគ្គល​រសេមរសាម​ ​ក្នុង​ពួក​ធម៌​ជា​បច្ចុប្បន្ន​ ​យ៉ាងនេះ​ឯង​។​
 [​៥២​]​ ​ម្នាល​ភិក្ខុ​ ​ចុះ​បុគ្គល​មិន​រសេមរសាម​ ​ក្នុង​ពួក​ធម៌​ជា​បច្ចុប្បន្ន​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ ​អរិយសាវ័ក​ ​ក្នុង​សាសនា​នេះ​ ​ជា​អ្នក​បាន​ស្តាប់​ ​បានឃើញ​ពួក​ព្រះ​អរិយៈ​ ​ជា​អ្នក​ឈ្លាស​ក្នុង​ធម៌​របស់​ព្រះ​អរិយៈ​ ​ជា​អ្នកទទួល​ណែនាំ​ ​ដោយ​ប្រពៃ​ ​ក្នុង​ធម៌​របស់​ព្រះ​អរិយៈ​ ​ជា​អ្នក​ឃើញ​ពួកសប្បុរស​ ​ជា​អ្នក​ឈ្លាស​ក្នុង​ធម៌​ ​របស់​សប្បុរស​ ​ជា​អ្នកទទួល​ណែនាំ​ ​ដោយ​ប្រពៃ​ ​ក្នុង​ធម៌​របស់​សប្បុរស​ ​មិន​ពិចារណា​ឃើញ​នូវ​រូប​ ​ថា​ជា​ខ្លួន​ ​មិនឃើញ​ខ្លួន​ ​ថា​មាន​រូប​ ​មិនឃើញ​រូប​ថា​មាន​ក្នុង​ខ្លួន​ ​ឬមិន​ឃើញ​ខ្លួន​ ​ថា​មាន​ក្នុង​រូប​ ​មិនឃើញ​វេទនា​។​បេ​។​ ​មិនឃើញ​សញ្ញា​។​បេ​។​ ​មិនឃើញ​សង្ខារ​ទាំងឡាយ​។​បេ​។​ ​មិន​ពិចារណា​ឃើញ​វិញ្ញាណ​ ​ថា​ជា​ខ្លួន​ ​មិនឃើញ​ខ្លួន​ ​ថា​មានវិញ្ញាណ​ ​មិនឃើញ​វិញ្ញាណ​ ​ថា​មាន​ក្នុង​ខ្លួន​ ​ឬមិន​ឃើញ​ខ្លួន​ ​ថា​មាន​ក្នុង​វិញ្ញាណ​។​ ​ម្នាល​ភិក្ខុ​ ​បុគ្គល​មិន​រសេមរសាម​ ​ក្នុង​ពួក​ធម៌​ ​ជា​បច្ចុប្បន្ន​ ​យ៉ាងនេះ​ឯង​។​
ថយ | ទំព័រទី ៥២ | បន្ទាប់
ID: 636848138531891418
ទៅកាន់ទំព័រ៖