ព្រះត្រៃបិដក ភាគ ២៨
ចូឡកម្មវិភង្គសូត្រ ទី៥
[៥៤] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង សុភមាណព ជាបុត្ររបស់តោទេយ្យព្រាហ្មណ៍ បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ពោលពាក្យសំណេះសំណាល នឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យសំណេះសំណាល និងពាក្យគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ។
[៥៥] លុះសុភមាណព តោទេយ្យបុត្រ អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចម្រើន អ្វីហ្ន៎ជាហេតុ អ្វីហ្ន៎ជាបច្ច័យ ដែលនាំឲ្យពួកមនុស្ស កាលកើតមកជាមនុស្ស មានសេចក្តីថោកទាប និងខ្ពង់ខ្ពស់ ប្រាកដឡើង បពិត្រព្រះគោតមដ៏ចំរើន ព្រោះថា មនុស្សទាំងឡាយ មានអាយុខ្លី មានអាយុវែង មានអាពាធច្រើន មានអាពាធតិច មានសម្បុរអាក្រក់ មានសម្បុរល្អ មានសក្តិតូច មានសក្តិធំ មានភោគសម្បត្តិតិច
ID: 636848139171908025
ទៅកាន់ទំព័រ៖