ព្រះត្រៃបិដក ភាគ ២៨

ចូរ​អ្នក​យកចិត្ត​ទុកដាក់​ស្តាប់​ឲ្យ​ប្រពៃ​ចុះ​ ​តថាគត​នឹង​សំដែង​។​ ​សុភ​មាណព​ ​តោ​ទេយ្យ​បុត្រ​ ​ទទួល​ព្រះពុទ្ធដីកា​របស់​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​។​
 [​៥៧​]​ ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​យ៉ាងនេះ​ថា​ ​ម្នាល​មាណព​ ​ស្ត្រី​ ​ឬ​បុរស​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នកសម្លាប់​សត្វ​ ​ប្រព្រឹត្ត​អាក្រក់​ ​មានដៃ​ប្រឡាក់ឈាម​ ​តាំងនៅ​ក្នុង​ការបៀតបៀន​ ​និង​ការ​សម្លាប់​ ​មិនដល់​នូវ​សេចក្តី​អាណិត​ក្នុង​ពួក​សត្វ​។​ ​ព្រោះ​អំពើនោះ​ ​ដែល​ខ្លួន​បាន​បំពេញ​យ៉ាងនេះ​ ​បាន​សមាទាន​យ៉ាងនេះ​ ​បុគ្គល​នោះ​ ​លុះ​រំលាង​កាយ​ ​បន្ទាប់​អំពី​សេចក្តី​ស្លាប់​ទៅ​ ​រមែង​ទៅ​កើត​ក្នុង​កំណើត​តិរច្ឆាន​ ​ប្រេតវិស័យ​ ​អសុរកាយ​ ​នរក​ ​ប្រសិនបើ​រំលាង​កាយ​ ​បន្ទាប់​អំពី​សេចក្តី​ស្លាប់​ទៅ​ ​មិនទៅ​កើត​ក្នុង​កំណើត​តិរច្ឆាន​ ​ប្រេតវិស័យ​ ​អសុរកាយ​ ​នរក​ទេ​ ​បើ​បាន​ត្រឡប់​មកកាន់​ភាពជា​មនុស្ស​ ​ក្នុង​ទី​ណាៗ​ ​រមែង​ជា​អ្នកមាន​អាយុ​ខ្លី​។​ ​ម្នាល​មាណព​ ​បុគ្គល​សម្លាប់សត្វ​ ​ជា​អ្នក​ប្រព្រឹត្ត​អាក្រក់​ ​មានដៃ​ប្រឡាក់​ដោយ​ឈាម​ ​តាំងនៅ​ក្នុង​ការបៀតបៀន​ ​និង​ការ​សម្លាប់​ ​មិនដល់​នូវ​សេចក្តី​អាណិត​ក្នុង​ពួក​សត្វ​ ​នេះ​ឈ្មោះថា​ ​បដិបទា​ ​ប្រព្រឹត្តទៅ​ ​ដើម្បីឲ្យ​មាន​អាយុ​ខ្លី​។​
ថយ | ទំព័រទី ៥៦ | បន្ទាប់
ID: 636848139710708843
ទៅកាន់ទំព័រ៖