ព្រះត្រៃបិដក ភាគ ២៨

 [​៥៨​]​ ​ម្នាល​មាណព​ ​មួយទៀត​ ​ស្ត្រី​ឬ​បុរស​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​លះបង់​បាណាតិបាត​ ​វៀរ​ស្រឡះ​ចាក​បាណាតិបាត​ ​មាន​ដំបង​ដាក់ចុះ​ហើយ​ ​មាន​សស្ត្រា​ដាក់ចុះ​ហើយ​ ​ជា​អ្នកមាន​សេចក្តី​អៀនខ្មាស​ ​មាន​សេចក្តី​អាណិតអាសូរ​ ​អនុគ្រោះ​ដោយ​ប្រយោជន៍​ ​ក្នុង​ពួក​សត្វ​ទាំងអស់​។​ ​ព្រោះ​អំពើនោះ​ ​ដែល​ខ្លួន​បាន​បំពេញ​យ៉ាងនេះ​ ​បាន​កាន់ខ្ជាប់​យ៉ាងនេះ​ ​បុគ្គល​នោះ​ ​លុះ​រំលាង​កាយ​បន្ទាប់​អំពី​សេចក្តី​ស្លាប់​ទៅ​ ​រមែង​ទៅ​កើត​ក្នុង​សុគតិ​សួគ៌​ទេវលោក​ ​ប្រសិនបើ​បុគ្គល​នោះ​ ​រំលាង​កាយ​ ​បន្ទាប់​អំពី​សេចក្តី​ស្លាប់​ទៅ​ ​មិនទៅ​កើត​ក្នុង​សុគតិ​សួគ៌​ទេវលោក​ទេ​ ​បើ​បាន​ត្រឡប់​មកកាន់​ភាពជា​មនុស្ស​ ​កើត​ក្នុង​ទី​ណាៗ​ ​រមែង​មាន​អាយុវែង​។​ ​ម្នាល​មាណព​ ​បុគ្គល​ដែល​លះបង់​បាណាតិបាត​ ​វៀរចាក​បាណាតិបាត​ ​មាន​ដំបង​ដាក់ចុះ​ហើយ​ ​មាន​សស្ត្រា​ដាក់ចុះ​ហើយ​ ​មាន​សេចក្តី​អៀនខ្មាស​ ​មាន​សេចក្តី​អាណិតអាសូរ​ ​ជា​អ្នកមាន​សេចក្តី​អនុគ្រោះ​ ​ដោយ​ប្រយោជន៍​ ​ក្នុង​ពួក​សត្វ​ទាំងអស់​ ​នេះ​ឈ្មោះថា​ ​បដិបទា​ ​ប្រព្រឹត្តទៅ​ ​ដើម្បីឲ្យ​មាន​ ​អាយុវែង​ ​។​
ថយ | ទំព័រទី ៥៧ | បន្ទាប់
ID: 636848139943452155
ទៅកាន់ទំព័រ៖