ព្រះត្រៃបិដក ភាគ ២៨
[៥៩] ម្នាលមាណព ស្ត្រីឬបុរសពួកខ្លះ ក្នុងលោកនេះ ជាអ្នកបៀតបៀនសត្វទាំងឡាយ ដោយបាតដៃខ្លះ ដោយដុំដីខ្លះ ដោយដំបងខ្លះ ដោយសស្ត្រាខ្លះ។ ព្រោះអំពើនោះ ដែលខ្លួនបានបំពេញយ៉ាងនេះ បានកាន់ខ្ជាប់យ៉ាងនេះ បុគ្គលនោះ លុះទំលាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ រមែងទៅកើតក្នុងកំណើតតិរច្ឆាន ប្រេតវិស័យ អសុរកាយ នរក ប្រសិនបើបុគ្គលនោះ ទំលាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ មិនទៅកើតក្នុងកំណើតតិរច្ឆាន ប្រេតវិស័យ អសុរកាយ នរកទេ បើបានត្រឡប់មកកាន់ភាពជាមនុស្ស កើតក្នុងទីណាៗ រមែងជាអ្នកមានអាពាធច្រើន។ ម្នាលមាណព បុគ្គលដែលជាអ្នកបៀតបៀនសត្វទាំងឡាយ ដោយបាតដៃខ្លះ ដោយដុំដីខ្លះ ដោយដំបងខ្លះ ដោយសស្ត្រាខ្លះ នេះ ឈ្មោះថា បដិបទា ប្រព្រឹត្តទៅ ដើម្បី មានអាពាធច្រើន ។
[៦០] ម្នាលមាណព មួយទៀត ស្ត្រីឬបុរសពួកខ្លះ ក្នុងលោកនេះ ជាអ្នកមិនបៀតបៀនសត្វទាំងឡាយ ដោយបាតដៃខ្លះ ដោយដុំដីខ្លះ ដោយដំបងខ្លះ ដោយសស្ត្រាខ្លះ។ ព្រោះអំពើនោះ ដែលខ្លួនបានបំពេញយ៉ាងនេះ បានកាន់ខ្ជាប់យ៉ាងនេះ បុគ្គលនោះ
ID: 636848140227258388
ទៅកាន់ទំព័រ៖