ព្រះត្រៃបិដក ភាគ ២៨

ក្នុង​រូប​ ​ពិចារណា​ឃើញ​ ​នូវ​វេទនា​។​បេ​។​ ​នូវ​សញ្ញា​។​បេ​។​ ​នូវ​សង្ខារ​ទាំងឡាយ​។​បេ​។​ ​នូវ​វិញ្ញាណ​ថា​ជា​ខ្លួន​ ​នូវ​ខ្លួន​ថា​មានវិញ្ញាណ​ ​នូវ​វិញ្ញាណ​ថា​មាន​ក្នុង​ខ្លួន​ ​ឬ​នូវ​ខ្លួន​ថា​មាន​ក្នុង​វិញ្ញាណ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​រសេមរសាម​ ​ក្នុង​ពួក​ធម៌​ជា​បច្ចុប្បន្ន​ ​យ៉ាងនេះ​ឯង​។​
 [​៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​មិន​រសេមរសាម​ ​ក្នុង​ធម៌​ជា​បច្ចុប្បន្ន​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយសាវ័ក​ ​ក្នុង​សាសនា​នេះ​ ​ជា​អ្នក​បាន​ស្តាប់​ ​ជា​អ្នក​បាន​ជួបប្រទះ​នឹង​ពួក​ព្រះ​អរិយៈ​ ​ជា​អ្នក​ឈ្លាសវៃ​ ​ក្នុង​ធម៌​របស់​ព្រះ​អរិយៈ​ ​បាន​ហាត់​ល្អ​ ​ក្នុង​ធម៌​របស់​ព្រះ​អរិយៈ​ ​បាន​ជួបប្រទះ​ ​នឹង​ពួកសប្បុរស​ ​ឈ្លាសវៃ​ក្នុង​ធម៌​របស់​សប្បុរស​ ​បាន​ហាត់​ក្នុង​ធម៌​របស់​សប្បុរស​ ​មិន​ពិចារណា​ឃើញ​រូប​ថា​ជា​ខ្លួន​ ​មិន​ពិចារណា​ឃើញ​ខ្លួន​ថា​មាន​រូប​ ​មិន​ពិចារណា​ឃើញ​រូប​ ​ថា​មាន​ក្នុង​ខ្លួន​ ​មិន​ពិចារណា​ឃើញ​ខ្លួន​ ​ថា​មាន​ក្នុង​រូប​ ​មិន​ពិចារណា​ឃើញ​វេទនា​។​បេ​។​ ​មិន​ពិចារណា​ឃើញ​សញ្ញា​។​បេ​។​ ​មិន​ពិចារណា​ឃើញ​សង្ខារ​ទាំងឡាយ​។​បេ​។​ ​មិន​ពិចារណា​ឃើញ​វិញ្ញាណ​ ​ថា​ជា​ខ្លួន​ ​មិន​ពិចារណា​ឃើញ​ខ្លួន​ ​ថា​មានវិញ្ញាណ​ ​មិន​ពិចារណា​ឃើញ​វិញ្ញាណ​ ​ថា​មាន​ក្នុង​ខ្លួន​ ​មិន​ពិចារណា​ឃើញ​ខ្លួន​ ​ថា​មាន​ក្នុង​វិញ្ញាណ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​មិន​រសេមរសាម​ ​ក្នុង​ពួក​ធម៌​ជា​បច្ចុប្បន្ន​ ​យ៉ាងនេះ​ឯង​។​
ថយ | ទំព័រទី ៦ | បន្ទាប់
ID: 636848114463484784
ទៅកាន់ទំព័រ៖