ព្រះត្រៃបិដក ភាគ ២៨

ណាៗ​ ​រមែង​ជា​អ្នកមាន​ ​សម្បុរ​អាក្រក់​ ​។​ ​ម្នាល​មាណព​ ​បុគ្គល​ដែល​មាន​សេចក្តី​ក្រោធ​ ​ច្រើន​ដោយ​សេចក្តី​ចង្អៀតចង្អល់​ចិត្ត​ ​គ្រាន់តែ​គេ​ស្តីថា​បន្តិចបន្តួច​ ​ក៏​ថ្នាំងថ្នាក់​ ​ក្រោធ​ ​ព្យាបាទ​ ​តបត​ ​សំដែង​សេចក្តី​ក្រោធ​ ​សេចក្តី​ប្រទូស្ត​ ​និង​សេចក្តី​មិន​ត្រេកអរ​ ​ឲ្យ​ប្រាកដ​ឡើង​ ​នេះ​ ​ឈ្មោះថា​ ​បដិបទា​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​ ​មាន​សម្បុរ​អាក្រក់​ ​។​
 [​៦២​]​ ​ម្នាល​មាណព​ ​មួយទៀត​ ​ស្ត្រី​ឬ​បុរស​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​មិន​ក្រោធ​ ​មិន​ច្រើន​ដោយ​សេចក្តី​ចង្អៀតចង្អល់​ចិត្ត​ ​ទុកជា​គេ​ស្តីថា​ច្រើន​ ​ក៏​មិន​ថ្នាំងថ្នាក់​ ​មិន​ក្រោធ​ ​មិន​ព្យាបាទ​ ​មិន​តបត​ ​មិន​សំដែង​សេចក្តី​ក្រោធ​ ​សេចក្តី​ប្រទូស្ត​ ​និង​សេចក្តី​មិន​ត្រេកអរ​ ​ឲ្យ​ប្រាកដ​ឡើង​។​ ​ព្រោះ​អំពើនោះ​ ​ដែល​ខ្លួន​បាន​បំពេញ​យ៉ាងនេះ​ ​បាន​កាន់ខ្ជាប់​យ៉ាងនេះ​ ​បុគ្គល​នោះ​ ​លុះ​ទំ​លាយ​រាងកាយ​ ​បន្ទាប់​អំពី​សេចក្តី​ស្លាប់​ទៅ​ ​រមែង​ទៅ​កើត​ក្នុង​សុគតិ​សួគ៌​ទេវលោក​ ​ប្រសិនបើ​បុគ្គល​នោះ​ ​ទំ​លាយ​រាងកាយ​ ​បន្ទាប់​អំពី​សេចក្តី​ស្លាប់​ទៅ​ ​មិនបាន​ទៅ​កើត​ក្នុង​សុគតិ​សួគ៌​ទេវលោក​ទេ​ ​បើ​បាន​ត្រឡប់​មកកាន់​ភាពជា​មនុស្ស​ ​កើត​ក្នុង​ទី​ណាៗ​ ​
ថយ | ទំព័រទី ៦០ | បន្ទាប់
ID: 636848140887116130
ទៅកាន់ទំព័រ៖