ព្រះត្រៃបិដក ភាគ ២៨

 [​៦៦​]​ ​ម្នាល​មាណព​ ​មួយទៀត​ ​ស្ត្រី​ឬ​បុរស​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នកឲ្យ​បាយ​ ​ទឹក​ ​សំពត់​ ​យាន​ ​ផ្កាកម្រង​ ​គ្រឿងក្រអូប​ ​គ្រឿង​លាប​ផ្សេង​ៗ​ ​ទីដេក​ ​ទីអាស្រ័យ​ ​ប្រទីប​ ​ដល់​សមណៈ​ ​ឬ​ព្រាហ្មណ៍​។​ ​ព្រោះ​អំពើនោះ​ ​ដែល​ខ្លួន​បាន​បំពេញ​យ៉ាងនេះ​ ​បាន​សមាទាន​យ៉ាងនេះ​ ​បុគ្គល​នោះ​ ​លុះ​ទំ​លាយ​រាងកាយ​ ​បន្ទាប់​អំពី​សេចក្តី​ស្លាប់​ទៅ​ ​រមែង​ទៅ​កើត​ក្នុង​សុគតិ​សួគ៌​ទេវលោក​ ​បើ​បុគ្គល​នោះ​ ​ទំ​លាយ​រាងកាយ​ ​បន្ទាប់​អំពី​សេចក្តី​ស្លាប់​ទៅ​ ​មិនទៅ​កើត​ក្នុង​សុគតិ​សួគ៌​ទេវលោក​ទេ​ ​បើ​បាន​ត្រឡប់​មកកាន់​ភាពជា​មនុស្ស​ ​កើត​ក្នុង​ទី​ណាៗ​ ​រមែង​ជា​អ្នក​ ​មាន​ភោគ​សម្បត្តិ​ច្រើន​ ​។​ ​ម្នាល​មាណព​ ​បុគ្គល​ដែល​ឲ្យបាយ​ ​ទឹក​ ​សំពត់​ ​យាន​ ​ផ្កាកម្រង​ ​គ្រឿងក្រអូប​ ​គ្រឿង​លាប​ផ្សេង​ៗ​ ​ទីដេក​ ​ទីអាស្រ័យ​ ​ប្រទីប​ ​ដល់​សមណៈ​ ​ឬ​ព្រាហ្មណ៍​ ​នេះ​ ​ឈ្មោះថា​ ​បដិបទា​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​មាន​ភោគ​សម្បត្តិ​ច្រើន​។​
 [​៦៧​]​ ​ម្នាល​មាណព​ ​ស្ត្រី​ឬ​បុរស​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​រឹងត្អឹង​ ​មើលងាយ​ ​មិន​សំពះ​បុគ្គល​ដែល​គួរ​សំពះ​ ​មិន​ក្រោក​ទទួល​បុគ្គល​ដែល​គួរ​ក្រោក​ទទួល​ ​មិន​ឲ្យ​អាសនៈ​ ​ដល់​បុគ្គល​ដែល​គួរ​ដល់​អាសនៈ​ ​
ថយ | ទំព័រទី ៦៤ | បន្ទាប់
ID: 636848141919925203
ទៅកាន់ទំព័រ៖