ព្រះត្រៃបិដក ភាគ ២៨

 [​៦៩​]​ ​ម្នាល​មាណព​ ​ស្ត្រី​ឬ​បុរស​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ចូល​ទៅ​រក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ ​ហើយ​មិនបាន​សួរ​ថា​ ​បពិត្រ​លោកម្ចាស់​ដ៏​ចម្រើន​ ​អ្វី​ជាកុសល​ ​អ្វី​ជាអកុសល​ ​អ្វី​មានទោស​ ​អ្វី​ឥត​ទោស​ ​អ្វី​គួរ​សេព​ ​អ្វី​មិន​គួរ​សេព​ ​អ្វី​កាលបើ​ខ្ញុំ​ធ្វើ​ ​ប្រព្រឹត្តទៅ​ដើម្បី​ទោស​ ​ដើម្បី​ទុក្ខ​ ​អស់កាលដ៏យូរ​ ​មួយទៀត​ ​អ្វី​កាលបើ​ខ្ញុំ​ធ្វើ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រយោជន៍​ ​ដើម្បី​សេចក្តី​សុខ​ ​អស់កាលដ៏យូរ​។​ ​ព្រោះ​អំពើនោះ​ ​ដែល​ខ្លួន​បាន​បំពេញ​យ៉ាងនេះ​ ​បាន​កាន់ខ្ជាប់​យ៉ាងនេះ​ ​បុគ្គល​នោះ​ ​លុះ​ទំ​លាយ​រាងកាយ​ ​បន្ទាប់​អំពី​សេចក្តី​ស្លាប់​ទៅ​ ​រមែង​ទៅ​កើត​ក្នុង​កំណើត​តិរច្ឆាន​ ​ប្រេតវិស័យ​ ​អសុរកាយ​ ​នរក​ ​បើ​បុគ្គល​នោះ​ ​ទំ​លាយ​រាងកាយ​ ​បន្ទាប់​អំពី​សេចក្តី​ស្លាប់​ទៅ​ ​មិនទៅ​កើត​ក្នុង​កំណើត​តិរច្ឆាន​ ​ប្រេតវិស័យ​ ​អសុរកាយ​ ​នរក​ទេ​ ​បើ​បាន​ត្រឡប់​មកកាន់​ភាពជា​មនុស្ស​ ​កើត​ក្នុង​ទី​ណាៗ​ ​រមែង​ជា​អ្នក​ ​គ្មាន​ប្រាជ្ញា​ ​។​ ​
ថយ | ទំព័រទី ៦៧ | បន្ទាប់
ID: 636848142579462926
ទៅកាន់ទំព័រ៖