ព្រះត្រៃបិដក ភាគ ២៨

ម្នាល​មាណព​ ​បុគ្គល​ដែល​ចូល​ទៅ​រក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ ​ហើយ​មិនបាន​សួរ​ថា​ ​បពិត្រ​លោក​ដ៏​ចម្រើន​ ​អ្វី​ជាកុសល​ ​អ្វី​ជាអកុសល​ ​អ្វី​មានទោស​ ​អ្វី​ឥត​ទោស​ ​អ្វី​គួរ​សេព​ ​អ្វី​មិន​គួរ​សេព​ ​អ្វី​កាលបើ​ខ្ញុំ​ធ្វើ​ ​ប្រព្រឹត្តទៅ​ដើម្បី​ទោស​ ​ដើម្បី​ទុក្ខ​ ​អស់កាលដ៏យូរ​ ​មួយទៀត​ ​អ្វី​កាលបើ​ខ្ញុំ​ធ្វើ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រយោជន៍​ ​ដើម្បី​សេចក្តី​សុខ​ ​អស់កាលដ៏យូរ​ ​នេះ​ ​ឈ្មោះថា​ ​បដិបទា​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​មិន​មាន​ប្រាជ្ញា​។​
 [​៧០​]​ ​ម្នាល​មាណព​ ​មួយទៀត​ ​ស្ត្រី​ឬ​បុរស​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ចូល​ទៅ​ជិត​សមណៈ​ ​ឬ​ព្រាហ្មណ៍​ ​ហើយ​សួរ​ថា​ ​បពិត្រ​លោក​ដ៏​ចម្រើន​ ​អ្វី​ជាកុសល​ ​អ្វី​ជាអកុសល​ ​អ្វី​មានទោស​ ​អ្វី​ឥត​ទោស​ ​អ្វី​គួរ​សេព​ ​អ្វី​មិន​គួរ​សេព​ ​អ្វី​កាលបើ​ខ្ញុំ​ធ្វើ​ ​ប្រព្រឹត្តទៅ​ដើម្បី​ទោស​ ​ដើម្បី​ទុក្ខ​ ​អស់កាលដ៏យូរ​ ​មួយទៀត​ ​អ្វី​កាលបើ​ខ្ញុំ​ធ្វើ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រយោជន៍​ ​ដើម្បី​សេចក្តី​សុខ​ ​អស់កាលដ៏យូរ​។​ ​ព្រោះ​អំពើនោះ​ ​ដែល​ខ្លួន​បាន​បំពេញ​យ៉ាងនេះ​ ​បាន​សមាទាន​យ៉ាងនេះ​ ​បុគ្គល​នោះ​ ​លុះ​ទំ​លាយ​រាងកាយ​ ​បន្ទាប់​អំពី​សេចក្តី​ស្លាប់​ទៅ​ ​រមែង​ទៅ​កើត​ក្នុង​សុគតិ​សួគ៌​ទេវលោក​ ​បើ​បុគ្គល​នោះ​ ​ទំ​លាយ​រាងកាយ​ ​
ថយ | ទំព័រទី ៦៨ | បន្ទាប់
ID: 636848142815836446
ទៅកាន់ទំព័រ៖