ព្រះត្រៃបិដក ភាគ ២៨

[​៩​]​ ​បុគ្គល​មិន​គប្បី​អាឡោះអាល័យ​ ​នូវ​បញ្ចក្ខន្ធ​ជា​អតីត​ ​មិន​គប្បី​ប្រាថ្នា​ ​នូវ​បញ្ចក្ខន្ធ​ជា​អនាគត​ឡើយ​ ​ព្រោះ​បញ្ចក្ខន្ធ​ណា​ ​ជា​អតីត​ ​បញ្ចក្ខន្ធ​នោះ​ ​កន្លង​ហួសទៅហើយ​ ​បញ្ចក្ខន្ធ​ណា​ ​ជា​អនាគត​ ​បញ្ចក្ខន្ធ​នោះ​ ​ក៏​មិនទាន់​មកដល់​ ​មួយទៀត​ ​បុគ្គល​ណា​ ​ពិចារណា​ឃើញច្បាស់​ ​នូវ​ធម៌​ជា​បច្ចុប្បន្ន​ ​ក្នុង​ទី​នោះ​ៗ​ ​បុគ្គល​នោះ​ ​លុះ​ដឹង​ច្បាស់​នូវ​ព្រះនិព្វាន​ ​ដែល​មិន​រសេមរសាម​ ​និង​មិន​កម្រើក​ហើយ​ ​គប្បី​ចម្រើន​ផល​សមាបត្តិ​ ​ដែល​ជា​អារម្មណ៍​ ​របស់​ព្រះនិព្វាន​នោះ​ ​ឲ្យ​រឿយ​ៗ​ ​ឯ​ការ​ព្យាយាម​ ​ជា​គ្រឿង​ដុត​កិលេស​ ​បុគ្គល​គួរតែ​ធ្វើ​ក្នុងថ្ងៃនេះ​ឯង​ ​អ្នកណា​អាច​ដឹង​ថា​ ​សេចក្តី​ស្លាប់​ ​នឹង​មាន​ក្នុង​ថ្ងៃស្អែក​បាន​ ​ព្រោះថា​ការ​តទល់​របស់​យើង​ ​ចំពោះ​មច្ចុ​ ​ដែល​មាន​សេនា​ដ៏​ច្រើន​នោះ​ ​មិន​មាន​សោះ​ឡើយ​ ​អ្នកប្រាជ្ញ​ ​ដែល​ស្ងប់​ទុក្ខ​ហើយ​ ​តែង​ហៅ​បុគ្គល​ ​ដែល​មាន​វិហារធម៌​យ៉ាងនេះ​ ​មាន​ព្យាយាម​ដុត​កំ​ដៅ​កិលេស​ ​ជា​អ្នក​មិន​ខ្ជិលច្រអូស​ ​អស់​ថ្ងៃ​ ​និង​យប់​នោះ​ឯង​ ​ថា​ជា​អ្នកមាន​រាត្រី​មួយ​ដ៏​ចំរើន​។​
ថយ | ទំព័រទី ៧ | បន្ទាប់
ID: 636848114696238097
ទៅកាន់ទំព័រ៖