ព្រះត្រៃបិដក ភាគ ២៨

សេចក្តី​ប្រតិបត្តិ​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បីឲ្យ​មាន​ស័ក្តិតូច​ ​រមែង​នាំឲ្យមាន​ស័ក្តិតូច​ ​សេចក្តី​ប្រតិបត្តិ​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បីឲ្យ​មាន​ស័ក្តិធំ​ ​រមែង​នាំឲ្យមាន​ស័ក្តិធំ​ ​សេចក្តី​ប្រតិបត្តិ​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បីឲ្យ​មាន​ភោគ​សម្បត្តិ​តិច​ ​រមែង​នាំឲ្យមាន​ភោគ​សម្បត្តិ​តិច​ ​សេចក្តី​ប្រតិបត្តិ​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បីឲ្យ​មាន​ភោគ​សម្បត្តិ​ច្រើន​ ​រមែង​នាំឲ្យមាន​ភោគ​សម្បត្តិ​ច្រើន​ ​សេចក្តី​ប្រតិបត្តិ​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បីឲ្យ​មានត្រកូល​ថោកទាប​ ​រមែង​នាំឲ្យមាន​ត្រកូល​ថោកទាប​ ​សេចក្តី​ប្រតិបត្តិ​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បីឲ្យ​មានត្រកូល​ខ្ពង់ខ្ពស់​ ​រមែង​នាំឲ្យមាន​ត្រកូល​ខ្ពង់ខ្ពស់​ ​សេចក្តី​ប្រតិបត្តិ​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​មិន​មាន​ប្រាជ្ញា​ ​រមែង​នាំឲ្យ​មិន​មាន​ប្រាជ្ញា​ ​សេចក្តី​ប្រតិបត្តិ​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បីឲ្យ​មាន​ប្រាជ្ញា​ច្រើន​ ​រមែង​នាំឲ្យមាន​ប្រាជ្ញា​ច្រើន​។​ ​ម្នាល​មាណព​ ​សត្វ​ទាំងឡាយ​ ​មានកម្ម​ជា​របស់​ខ្លួន​ ​មានកម្ម​ជា​ទាយាទ​ ​មានកម្ម​ជា​កំណើត​ ​មានកម្ម​ជា​ផៅពង្ស​ ​មានកម្ម​ជា​គ្រឿងរ​លឹ​ក​ ​កម្ម​តែង​ចែក​ពួក​សត្វ​ដើម្បីឲ្យ​ថោកទាប​ ​និង​ខ្ពង់ខ្ពស់​។​
ថយ | ទំព័រទី ៧០ | បន្ទាប់
ID: 636848143322855446
ទៅកាន់ទំព័រ៖