ព្រះត្រៃបិដក ភាគ ២៨
ព្រះសមិទ្ធិពោលតបថា ម្នាលអាវុសោបោតលិបុត្ត អ្នកកុំពោលយ៉ាងនេះឡើយ អ្នកកុំពោលបង្កាច់ព្រះមានព្រះភាគ ព្រោះថា ការពោលបង្កាច់ព្រះមានព្រះភាគ មិនល្អទេ ដ្បិតថា ព្រះមានព្រះភាគ មិនបានត្រាស់ថា កាយកម្ម ជាកម្មឥតអំពើ វចីកម្ម ជាកម្មឥតអំពើ មនោកម្ម ទើបជាកម្មពិត យ៉ាងនេះទេ ម្នាលអាវុសោ តែចំណែកខាងបុគ្គល ចូលកាន់សមាបត្តិណា មិនទទួលអារម្មណ៍អ្វីមួយ សមាបត្តិនោះ ក៏មានមែន។ ម្នាលអាវុសោ សមិទ្ធិ លោកបួសបានយូរប៉ុន្មានវស្សាហើយ។ ម្នាលអាវុសោ មិនយូរប៉ុន្មានទេ ទើបតែនឹងបាន៣វស្សា។ ឥឡូវនេះ យើងទាំងឡាយ ចាំនិយាយថ្វី ចំពោះពួកភិក្ខុជាថេរៈ ក្នុងរឿងនេះ ព្រោះសូម្បីភិក្ខុថ្មី ក៏គង់សំគាល់នូវសាស្តា ដែលខ្លួនគួរការពារ យ៉ាងនេះបានដែរ ម្នាលអាវុសោសមិទ្ធិ បុគ្គលធ្វើកម្មប្រកបដោយចេតនា ដោយកាយវាចាចិត្តហើយ តើរងវេទនាដូចម្តេច។ ម្នាលអាវុសោ បោតលិបុត្ត បុគ្គលធ្វើកម្ម ប្រកបដោយចេតនា ដោយកាយវាចាចិត្តហើយ រមែងរងទុក្ខវេទនា។ គ្រានោះ បោតលិបុត្តបរិព្វាជក
ID: 636848144089059270
ទៅកាន់ទំព័រ៖