ព្រះត្រៃបិដក ភាគ ២៨
មិនត្រេកអរ មិនខាំងឃាត់ភាសិត របស់ព្រះសមិទ្ធិមានអាយុ លុះមិនត្រេកអរ មិនខាំងឃាត់ហើយ ក៏ក្រោកអំពីអាសនៈ ចៀសចេញទៅ។
[៧៥] គ្រានោះឯង ព្រះសមិទ្ធិមានអាយុ កាលបោតលិបុត្តបរិព្វាជក ចៀសចេញទៅ មិនយូរប៉ុន្មាន ក៏ចូលទៅរកព្រះអានន្ទមានអាយុ លុះចូលទៅដល់ហើយ ក៏ពោលពាក្យរាក់ទាក់ នឹងព្រះអានន្ទមានអាយុ លុះបញ្ចប់ពាក្យ ដែលគួររាក់ទាក់ និងពាក្យគួររលឹកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ លុះព្រះសមិទ្ធិមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ទើបផ្តៀងពាក្យចរចាទាំងអស់ ដែលខ្លួននិយាយនឹងបោតលិបុត្តបរិព្វាជក ទាំងប៉ុន្មាន ដល់ព្រះអានន្ទមានអាយុ។ កាលព្រះសមិទ្ធិមានអាយុ ពោលយ៉ាងនេះហើយ ព្រះអានន្ទមានអាយុ ក៏ពោលនឹងព្រះសមិទ្ធិមានអាយុ យ៉ាងនេះថា ម្នាលអាវុសោ សមិទ្ធិ ពាក្យនេះ ជាពាក្យមានមូលហេតុហើយ ម្នាលអាវុសោសមិទ្ធិ គួរយើងនាំគ្នាមក ដើម្បីគាល់ព្រះមានព្រះភាគ គួរនាំគ្នាចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ គួរក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ ព្រះមានព្រះភាគ នឹងព្យាករ ដល់យើងយ៉ាងណា
ID: 636848144331093114
ទៅកាន់ទំព័រ៖