ព្រះត្រៃបិដក ភាគ ២៨

កាល​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ហើយ​ ​ព្រះ​ឧទាយិ​មាន​អាយុ​ ​ក៏​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ក្រែង​សមិទ្ធិ​មាន​អាយុ​ ​ពោល​ដូច្នោះ​ ​ព្រោះ​អាង​ហេតុនេះ​ថា​ ​វេទនា​ណា​នីមួយ​ ​វេទនា​នោះ​ ​សុទ្ធតែ​ជា​ទុក្ខ​ដូច្នេះ​ទេ​ដឹង​។​
 [​៧៧​]​ ​កាល​ព្រះ​ឧទាយិ​ ​ក្រាបទូល​យ៉ាងនេះ​ហើយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហៅ​ព្រះ​អានន្ទ​មាន​អាយុ​មក​ថា​ ​ម្នាល​អានន្ទ​ ​ចូរ​អ្នកមើល​នូវ​សេចក្តី​ល្ងង់​របស់​ឧទាយិ​ ​ជា​មោឃបុរស​នេះ​ ​ម្នាល​អានន្ទ​ ​តថាគត​ ​បានដឹង​ច្បាស់​ហើយ​ថា​ ​ឥឡូវនេះ​ ​ឧទាយិ​នេះ​ ​ជា​មោឃបុរស​ ​កាល​ងើបឡើង​ ​តែង​ងើបឡើង​ ​ដោយ​ឧបាយ​មិនមែន​ជា​ប្រាជ្ញា​ ​ម្នាល​អានន្ទ​ ​បោ​ត​លិ​បុ​ត្ត​បរិ​ព្វា​ជ​ក​ ​បាន​សួរ​វេទនា​ ​៣​ ​ខាងដើម​ ​ម្នាល​អានន្ទ​ ​ប្រសិនបើ​សមិទ្ធិ​ជា​មោឃបុរស​នេះ​ ​ត្រូវ​បោ​ត​លិ​បុ​ត្ត​បរិ​ព្វា​ជ​ក​សួរ​យ៉ាងនេះ​ ​គប្បី​ដោះស្រាយ​ ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​បោ​ត​លិ​បុត្ត​ ​បុគ្គល​ធ្វើអំពើ​ប្រកបដោយ​ចេតនា​ ​ដោយ​កាយវាចា​ចិត្ត​ ​ជាហេតុ​នៃ​សុខវេទនា​ ​បុគ្គល​នោះ​ ​ក៏​រង​សុខវេទនា​ ​ម្នាល​អាវុសោ​ ​បោ​ត​លិ​បុត្ត​ ​បុគ្គល​ធ្វើ​កម្ម​ប្រកបដោយ​ចេតនា​ ​ដោយ​កាយវាចា​ចិត្ត​ ​ជាហេតុ​នៃ​ទុក្ខវេទនា​ ​បុគ្គល​នោះ​ ​តែង​រងទុក្ខ​វេទនា​ ​ម្នាល​អាវុសោ​ ​បោ​ត​លិ​បុត្ត​ ​
ថយ | ទំព័រទី ៧៦ | បន្ទាប់
ID: 636848144872234065
ទៅកាន់ទំព័រ៖