ព្រះត្រៃបិដក ភាគ ២៨

វៀរ​ស្រឡះ​ចាក​ផរុសវាចា​ ​វៀរ​ស្រឡះ​ចាក​សម្ផ​ប្ប​លា​បៈ​ ​ជា​អ្នកមាន​ចិត្ត​មិនបាន​សំឡឹង​រំពៃ​ ​ចំពោះ​ទ្រព្យរបស់​គេ​ ​មានចិត្ត​មិនបាន​ព្យាបាទ​ ​ជា​អ្នកមាន​គំនិត​យល់​ត្រូវ​ ​ក្នុង​លោក​នេះ​ ​បុគ្គល​នោះ​ ​លុះ​ទំ​លាយ​រាងកាយ​ ​បន្ទាប់​អំពី​សេចក្តី​ស្លាប់​ទៅ​ ​រមែង​ទៅ​កើត​ក្នុង​សុគតិ​សួគ៌​ទេវលោក​។​ ​ម្នាល​អានន្ទ​ ​មួយទៀត​ ​បុគ្គល​ពួក​មួយ​ ​ក្នុង​លោក​នេះ​ ​វៀរ​ស្រឡះ​ចាក​បាណាតិបាត​ ​វៀរ​ស្រឡះ​ចាក​អទិន្នាទាន​ ​វៀរ​ស្រឡះ​ចាក​កា​មេ​សុ​មិច្ឆាចារ​ ​វៀរ​ស្រឡះ​ចាក​មុសាវាទ​ ​វៀរ​ស្រឡះ​ចាក​បិ​សុ​ណ​វាចា​ ​វៀរ​ស្រឡះ​ចាក​ផរុសវាចា​ ​វៀរ​ស្រឡះ​ចាក​សម្ផ​ប្ប​លា​បៈ​ ​ជា​អ្នកមាន​ចិត្ត​មិនបាន​រំពៃ​ ​ចំពោះ​ទ្រព្យរបស់​គេ​ ​មានចិត្ត​មិន​ព្យាបាទ​ ​ជា​អ្នកមាន​គំនិត​យល់​ត្រូវ​ ​ក្នុង​លោក​នេះ​ ​បុគ្គល​នោះ​ ​លុះ​ទំ​លាយ​រាងកាយ​ ​បន្ទាប់​អំពី​សេចក្តី​ស្លាប់​ទៅ​ ​រមែង​ទៅ​កើត​ក្នុង​កំណើត​តិរច្ឆាន​ ​ប្រេតវិស័យ​ ​អសុរកាយ​ ​នរក​(​១​)​ ​។​ ​
 [​៧៩​]​ ​ម្នាល​អានន្ទ​ ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ពួក​មួយ​ ​ក្នុង​លោក​នេះ​ ​អាស្រ័យ​សេចក្តី​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​អាស្រ័យ​សេចក្តី​ព្យាយាម​ ​ជា​គ្រឿង​តំ​កល់​ចិត្ត​ទុក​ ​អាស្រ័យ​សេចក្តី​ប្រឹងប្រែង​ ​អាស្រ័យ​សេចក្តី​មិន​ប្រមាទ​ ​អាស្រ័យ​សេចក្តី​យកចិត្ត​ទុកដាក់​ ​ដោយ​ប្រពៃ​
​(​១​)​ ​ព្រោះ​អកុសល​ជ្រែក​កុសល​ ​ក្នុង​វេលា​ជិតស្លាប់​។​
ថយ | ទំព័រទី ៧៩ | បន្ទាប់
ID: 636848145761024901
ទៅកាន់ទំព័រ៖