ព្រះត្រៃបិដក ភាគ ២៨

រមែង​បាន​នូវ​ចេ​តោស​មា​ធិ​ ​មាន​សភាព​ដូច្នោះ​។​ ​កាល​បើ​តំ​កល់​ចិត្តនឹង​ហើយ​ ​សមណៈ​ ​ឬ​ព្រាហ្មណ៍​នោះ​ ​រមែង​ឃើញ​ដោយ​ទិព្វចក្ខុ​ដ៏​បរិសុទ្ធ​ ​កន្លង​បង់​ចក្ខុ​របស់​មនុស្ស​ធម្មតា​ ​នូវ​បុគ្គល​ឯណោះ​ដែល​សម្លាប់សត្វ​ ​កាន់​យក​ទ្រព្យ​ ​ដែលគេ​មិនបាន​ឲ្យ​ ​ប្រព្រឹត្ត​ខុស​ ​ក្នុង​កាម​ទាំងឡាយ​ ​ពោល​ពាក្យ​កុហក​ ​ពោល​ពាក្យ​ញុះញង់​ ​ពោល​ពាក្យ​អាក្រក់​ ​ពោល​ពាក្យ​ឥតប្រយោជន៍​ ​មានចិត្ត​សំឡឹង​រំពៃ​ ​ចំពោះ​ទ្រព្យរបស់​គេ​ ​មានចិត្ត​ព្យាបាទ​ ​មានគំនិត​យល់​ខុស​ ​ក្នុង​លោក​នេះ​ ​រមែង​ឃើញ​បុគ្គល​នោះ​ ​ដែល​ទំ​លាយ​រាងកាយ​ ​បន្ទាប់​អំពី​សេចក្តី​ស្លាប់​ទៅ​ ​ទៅ​កើត​ក្នុង​កំណើត​តិរច្ឆាន​ ​ប្រេតវិស័យ​ ​អសុរកាយ​ ​នរក​។​ ​សមណៈ​ ​ឬ​ព្រាហ្មណ៍​នោះ​ ​ពោល​យ៉ាងនេះ​ថា​ ​អើហ្ន៎​ ​អំពើអាក្រក់​ក៏​មាន​ ​ផល​របស់​ទុច្ចរិត​ ​ក៏​មាន​ ​អាត្មាអញ​ ​បានឃើញ​បុគ្គល​ឯណោះ​ ​ដែល​សម្លាប់សត្វ​ ​កាន់​យក​ទ្រព្យ​ ​ដែលគេ​មិនបាន​ឲ្យ​ ​ប្រព្រឹត្ត​ខុស​ ​ក្នុង​កាម​ទាំងឡាយ​។​បេ​។​ ​មានគំនិត​យល់​ខុស​ ​ក្នុង​លោក​នេះ​ ​បានឃើញ​បុគ្គល​នោះ​ ​ដែល​ទំ​លាយ​រាងកាយ​ ​បន្ទាប់​អំពី​សេចក្តី​ស្លាប់​ទៅ​ ​ទៅ​កើត​ក្នុង​កំណើត​តិរច្ឆាន​ ​ប្រេតវិស័យ​ ​អសុរកាយ​ ​នរក​។​ ​
ថយ | ទំព័រទី ៨០ | បន្ទាប់
ID: 636848146019019658
ទៅកាន់ទំព័រ៖