ព្រះត្រៃបិដក ភាគ ២៨

 [​៨០​]​ ​ម្នាល​អានន្ទ​ ​មួយទៀត​ ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ពួក​មួយ​ ​ក្នុង​លោក​នេះ​ ​អាស្រ័យ​នូវ​សេចក្តី​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​អាស្រ័យ​នូវ​សេចក្តី​ព្យាយាម​ ​តំ​កល់​ចិត្ត​ទុក​ ​អាស្រ័យ​នូវ​សេចក្តី​ប្រឹងប្រែង​ ​អាស្រ័យ​នូវ​សេចក្តី​មិន​ប្រមាទ​ ​អាស្រ័យ​នូវ​សេចក្តី​យកចិត្ត​ទុកដាក់​ ​ដោយ​ប្រពៃ​ ​រមែង​បាន​នូវ​ចេ​តោស​មា​ធិ​ ​មាន​សភាព​ដូច្នោះ​។​ ​កាលបើ​បាន​តំ​កល់​ចិត្តនឹង​ហើយ​ ​សមណៈ​ ​ឬ​ព្រាហ្មណ៍​នោះ​ ​រមែង​ឃើញ​ដោយ​ទិព្វចក្ខុ​ដ៏​បរិសុទ្ធ​ ​កន្លង​បង់​នូវ​ចក្ខុ​ ​របស់​មនុស្ស​ធម្មតា​ ​នូវ​បុគ្គល​ឯណោះ​ ​ដែល​សម្លាប់សត្វ​ ​កាន់​យក​ទ្រព្យ​ ​ដែលគេ​មិនបាន​ឲ្យ​។​បេ​។​ ​មានគំនិត​យល់​ខុស​ ​ក្នុង​លោក​នេះ​ ​រមែង​ឃើញ​បុគ្គល​នោះ​ ​ដែល​ទំ​លាយ​រាងកាយ​ ​បន្ទាប់​អំពី​សេចក្តី​ស្លាប់​ទៅ​ ​ទៅ​កើត​ក្នុង​សុគតិ​សួគ៌​ទេវលោក​។​ ​សមណៈ​ ​ឬ​ព្រាហ្មណ៍​នោះ​ ​ពោល​យ៉ាងនេះ​ថា​ ​អើហ្ន៎​ ​កម្ម​ដ៏​លាមក​មិន​មាន​ ​ផល​របស់​ទុច្ចរិត​ក៏​មិន​មាន​ ​ខ្ញុំ​បានឃើញ​បុគ្គល​ឯណោះ​ ​ជា​អ្នកសម្លាប់​សត្វ​ ​កាន់​យក​ទ្រព្យ​ ​ដែលគេ​មិនបាន​ឲ្យ​។​បេ​។​ ​មានគំនិត​យល់​ខុស​ ​ក្នុង​លោក​នេះ​ ​បានឃើញ​បុគ្គល​នោះ​ ​ដែល​ទំ​លាយ​រាងកាយ​ ​បន្ទាប់​អំពី​សេចក្តី​ស្លាប់​ទៅ​ ​ទៅ​កើត​ក្នុង​សុគតិ​សួគ៌​ទេវលោក​។​ ​សមណៈ​ ​ឬ​ព្រាហ្មណ៍​នោះ​ ​ពោល​យ៉ាងនេះ​ទៀត​ថា​ ​អើហ្ន៎​ ​បុគ្គល​ណា​ ​ជា​អ្នកសម្លាប់​សត្វ​ ​កាន់​យក​ទ្រព្យ​ ​ដែលគេ​មិនបាន​ឲ្យ​។​បេ​។​ ​មានគំនិត​យល់​ខុស​ ​បុគ្គល​ទាំងអស់​នោះ​ ​លុះ​ទំ​លាយ​រាងកាយ​
ថយ | ទំព័រទី ៨២ | បន្ទាប់
ID: 636848146453804526
ទៅកាន់ទំព័រ៖